Friday, September 7, 2012

សាល​​​ក្រម​​​លែ​​ង​​លះ​​ចូល​​ជា​​​ស្ថា​ពរ​​​ជាង​​2​​​​ឆ្នាំ​​អតី​ត​​ប្រពន្ធ​​​​លួច​​កូន​​ទៅ​​បាត់​​​ឪពុក​​​​ប្រកាស​​​​ជូ​ន​​រង្វាន់​​​បើ​​មាន​​​បង​​ប្អូន​​​បាន​​ឃើញ​​ កូន​អាមេរិកាំង​បាត់​ខ្លួន

កូន​ស្រី​កាល​នៅ​តូច​ដែល​ម្តាយ​បី​អោប​
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ថ្ងៃសុក្រ ទី៧ ខែកញ្ញា ឆ្នាំ២០១២ ម៉ោង ១១:៤០
 

រាជ​ធានី​ភ្នំ​ពេញ​ ៖​ ​លោក​ KENNETH MICHAEL MASON អាយុ​​៤៣​ឆ្នាំ​​ ជន​ជាតិ​អា​មេរិក​​​​ ជា​គ្រូ​បង្រៀន​​​ ​អាសយ​ដ្ឋាន​​ស្នាក់​នៅ​​ផ្ទះ​លេខ​​៩AE0 ​ផ្លូវ​​សុធារស ​សង្កាត់​ចតុ​មុខ ​ខណ្ឌ​ដូន​ពេញ ​កាល​ពី​ថ្ងៃ​ទី​​៥ កញ្ញា ​បាន​​ប្រកាស​​​ជា​ចំហថា លោក​បាន​បាត់​​កូន​ស្រី​​ជា​ទី​ស្រឡាញ់​​ម្នាក់​អាយុ​​ទើប​​៣ឆ្នាំ​​​​​​​ កន្លះ ​។​ កា​​រ​បាត់​​ខ្លួន​កូន​ស្រី​​នោះ​​ គឺ​​អតី​ត​​ប្រពន្ធ​​របស់​លោក​​​​បាន​លួច​​​​យក​ទៅ​​ ដូច្នោះ​​បើ​បង​ប្អូន​​ណា​បាន​​ឃើញ​​សូម​ផ្តល់​​ជា​ព័ត៌​មាន​​ លោក​នឹង​​ជូន​សគុណ​ជា​ទី​គាប់​ចិត្ត​ ​តាម​ទូរ​ស័ព្ទ​​លេខ​​ ០១៧ ៣៨២ ៨៧៧ ​ដោយ​ធានា​​រក្សា​​​ការ​សម្ងាត់​​ដល់​អ្នក​ផ្តល់​​ព័ត៌​មាន​​​ទៀត​ផង ​។
​​លោក​ KENNETH MICHAEL MASON បាន​រៀប​រាប់​ថា ​កូន​ស្រី​​​​លោក​​ដែល​បាត់​​នេះ​​អាយុ​​៣​ឆ្នាំ​កន្លះ​ ​មាន​ឈ្មោះ​​ម៉ាសាន់​​ អា​ណេ​​​​ផា​​មី​ឡា​​ ដែល​អតីត​​​ប្រពន្ធ​​របស់​លោក​​បាន​លួច​យក​​ទៅ​កាល​​ពី​​​២​ខែ​មុន​ ។ ​លោក​បន្ត​ថា ​មុន​ឆ្នាំ​​២០១០ ​លោក​មាន​​ភរិយា​​ជា​ស្ត្រី​ខ្មែរ​​​ម្នាក់​ឈ្មោះ​​កែវ ​ចាន់​រតនា ​អាយុ​​​​២៦​ឆ្នាំ ​​ជា​អ្នក​កាត់​ដេរ ស្នាក់​នៅ​​​​ផ្ទះ​លេខ​​៣៤​E0 ផ្លូវ​លេខ​​១៥៤​ ​សង្កាត់​ជ័យ​​ជំនះ ​ខណ្ដ​​ដូន​ពេញ​ ​រាជ​ធានី​​ភ្នំ​ពេញ ​។ ក្រោយ​​ពីការ​​​រួម​​រស់​ជាមួយ​​គ្នា​ជា​ប្តី​ប្រពន្ធ​​ លោក​និ​ង​​នាង​កែវ ​ចាន់​រតនា ​ក៏​មាន​កូន​ស្រី​​ម្នាក់​​គឺ​ឈ្មោះ​​ម៉ាសាន់​​ អាណេ​​ផា​​មី​ឡា ​នេះ ។ ​បន្ទាប់​មក​​ក្នុង​រង្វង់​​​គ្រួសារ​​លោក​មាន​ភាព​​រកាំ​រកូ​​ស​រស់​នៅ​មិន ​ចុះ​​សម្រុង​​គ្នា​​ ក៏​បាន​​ព្រម​ព្រៀង​​​លែង​លះ​គ្នា​​តាម​ផ្លូវ​​តុលា​ការ ដោយ​​​បាន​បែង​ចែក​​ទ្រព្យ​សម្បត្តិ​ លុយ​កាក់ ​មួយ​ចំនួន​​​ឱ្យ​នាង​​ជា​ភរិយា ។ រី​ឯ​​រូប​​លោក​​​ទទួល​​យក​កូន​ចិញ្ចឹម​​​បី​បាច់​​ថែរក្សា​​ តែ​ទុក​​សិទ្ធិ​​ឱ្យ​ម្តាយ​​​បាន​ជួប​​ជា​​ធម្ម​តា ។ ​ចំណែក​​សាល​ក្រម​​ផ្តាច់​​សង្វាស​បាន​ចូល​ជា​​​ស្ថា​ពរ​​​នៅ​ក្នុង​​អំឡុង​ ​ខែ​មករា ​ឆ្នាំ​​​២០១១​ ​។ ​ចាប់​តាំង​ពី​ពេល​នោះ​​មក​​​នាង​​កែវ ចាន់​រតនា ​អតី​​ត​​ជា​ភរិយា​​បាន​បែក​ផ្លូវ​គ្នា​​រហូត​​ ​ព្រម​ទាំង​​​មិន​ដឹងថា​​​នាង​ទៅ​រស់​នៅ​​ទី​ណា​​ទេ ។​
​អស់​រយ​ៈ​​ពេល​ជិត​​២​ឆ្នាំមក​នេះ​ ​ចៃ​ដន្យ​​កូន​ស្រី​​លោក​ឈឺ​ ហើយ​ត្រូវ​នាំ​​យក​ទៅ​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​​ ​ពេល​នោះ​​មាន​អ្នក​ស្គាល់​​នាង​កែវ​ ចាន់​រតនា ​បាន​ទូរ​ស័ព្ទ​​ប្រាប់​ ហើយ​​នាង​ក៏​បាន​​មក​មើល​កូន​​ដែរ ។​ លុះ​​ពេល​ជំងឺ​កូន​​​ស្រី​បាន​​ធូ​ស្រាល​​​ លោក​ក៏​​បាន​យក​កូន​មក​​ផ្ទះ​​​វិញ​​ ពេល​នោះ​​ម្តាយ​របស់​​កូន​​ក៏​តាម​មក​មើល​​​ទៀត ​។ ដោយ​យល់​​ឃើញ​ថា ​នាង​ជា​ម្តាយ​​ពិត​ជា​​​យល់​អ្វី​​​​ហៅ​ថា ​សាលក្រម​​ផ្តាច់​សង្វាស​​បាន​ចូល​​ជា​ស្ថាពរ​​ហើយ​នោះ​ និង​​កាន់​តែ​​យល់​ថែម​​​ទៀត​​ក្នុង​ការ​​​បែង​ចែក​​ទ្រព្យ​សម្បត្តិ​​ ប្រពន្ធ​​កូន​ ។​​
​លោក​​និយា​យថា​ នៅ​ពេល​​លោក​បាន​​ចេញ​ទៅ​​ធ្វើ​ការ​ងារ​ក្រៅ​​​ផ្ទះ​ ស្រាប់​តែ​នាងកែវ​ ចាន់​រតនា ​បាន​លួច​​យក​កូន​ស្រី​​ទៅ​បាត់​ ។ ​ពេល​ដំបូង​​លោក​គិត​​ថា ប្រហែល​​ជា​ម្តាយ​​គេ​យក​កូន​​ទៅ​លេង​២​ទៅ​​៣​ថ្ងៃ​​ប៉ុណ្ណោះ ​លោក​មិន​បាន​​សួរ​នាំ​​អ្វី​​ទេ ដោយ​​រវល់​​កា​រ​ងារ​​ច្រើន​ផ​ង ។
​ ការ​ទទឹង​​រង់​ចាំ​​កាន់​តែ​អូស​បន្លាយ​​ទៅ​អស់​​រយៈ​ពេល​​២ខែ​​​ អតី​ត​​ភរិយា​​អត់​បាន​​​យក​កូន​មក​​ប្រគល់​​​ឱ្យ​លោក​​ជា​ឪពុក​​វិញ​ទេ ​ថែមទាំង​​ផ្តាច់​ការ​​​ទំនាក់​ទំនង​​​ទៀត​ផង ​។ ប្រការ​​នេះ​ដែល​ លោក​ចាត់​ទុក​​ថា អតី​ត​​ភរិយា​​ពិត​ជា​មាន​​បំណង​​អាក្រក់​​​លួច​យក​កូន​​លោក​ទៅ​ហើយ ​។ ដោយ​​​យល់​ឃើញ​​យ៉ាង​ដូច្នេះ​​ទើប​បាន​​រូប​លោក​សម្រេច​​ចិត្ត​ប្រកាស​​​ជា​ សាធារណៈ​​ដល់​បង​​ប្អូន​​ប្រជា​ពល​រដ្ឋ​​​ទាំងអស់​ទូទាំង​​ប្រទេស​​ បើ​បាន​ឃើញ​​​​ម្តាយ​និ​​ង​កូន​​ដូច​មាន​ភិន​ភាគ​​ក្នុង​រូប​ថត​នេះ​ សូម​ផ្តល់​​ដំណឹង​​ជា​បន្ទាន់​​​តាម​រយៈ​លេខ​ទូរ​ស័ព្ទ​​ខាង​លើ ​លោក​នឹង​​មាន​ជូន​ស​គុណ​​ជា​ទី​គាប់​ចិត្ត​ ៕​​