Thursday, May 31, 2012

អំបិល​ធ្វើ​ពី​ទឹក​ភ្នែក​មាន​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​​ទី​ក្រុង​ឡុង

 បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ
 ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:១៦
យោងទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​គេហ​ទំព័រ​ដេលី ឈីលី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ទី​៣០​ ឧសភា ឆ្នាំ​២០១២ បាន​​ឱ្យ​ដឹង​ថា អំបិល​ផលិត​​ចេញ​ពី​ទឹក​ភ្នែក​មនុស្ស​មាន​ដាក់​លក់​ ហើយ​​​​នៅ​ក្នុង​ទី​​ក្រុង​ឡុងប្រទេស​អង់​គ្លេស​ ។ ក្រុម​ហ៊ុន​ Hoxton​ Street Monster Supplies គឺ​ជា​អ្នក​ទទួល​សិទ្ធិ​ផ្គត់​ផ្គង់​ផលិត​ផល​នេះ​ផ្តាច់មុខ។

Friday, May 18, 2012

សម្តេច ហ៊ុន សែនៈ ពិធីលាងជើង កូនកំលោះ ក្នុងពិធី រៀបមង្គលការ មិនត្រូវលុបចោលទេ

Tuesday, 15 May 2012 16:51 ដោយៈ អេង គឹមជាង-Posted: ID-009  (ដើមអម្ពិល)
 Photo by DAP-NEWS

 ភ្នំពេញៈ នាយករដ្ឋមន្រ្តីប្រទេសកម្ពុជា សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងពិធីមង្គលការ ដែល កូនក្រមុំ លាងជើងឲ្យកូនកំលោះមិនត្រូវបាន លុបចោលទេ ព្រោះវាមានតាំងពីយូរលង់ណាស់មកហើយ ដែលត្រូវ ប្រារព្ធឡើងដោយមិនអាចខ្វះបានទេ ដើម្បីលាងជម្រះឧបទ្រពទាំងឡាយ ណាមុនពេលចូលផ្ទឹម។

Friday, May 11, 2012

សុខ​​ ស្រី​ពេជ្រ​ សុំ​បិទ​បេះ​ដូង​​ក្រោយ​ពី​ក្លាយ​ជា​ស្រ្តីមេម៉ាយ​

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ
ថ្ងៃព្រហស្បត្ត៏ ទី១០ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៣១

អ្នក​​ចម្រៀង​​សុខ​ ស្រី​ពេជ្រ


                                 កោះសន្តិភាព
             អ្នក​​ចម្រៀង​​សុខ​ ស្រី​ពេជ្រ



រាជធានីភ្នំពេញ​​​ ៖ អ្នក​​ចម្រៀង​​សុខ​ ស្រី​ពេជ្រ ដំបូង​​ឡើយ​ច្រៀង​​ជា​ប្រចាំ​នៅ​ភោជនីយ​ដ្ឋាន​​ហង្ស​នាគ​តំបន់​ព្រែក​លៀប ហើយ​បាន​សាង​​កេរ្តិ៍​ឈ្មោះ​តាម​រយៈ​ការ​ចុះ​ផ្សាយ​​តាម​សារ​ព័ត៌មាន​ ទស្សនា​វដ្តី​ តាម​ការ​បង្ហាញ​ខ្លួន​តាម​កញ្ចក់​ទូរទស្សន៍​នានា​ក្នុង​កម្ម​វិធី​ប្រគំ​ តន្ត្រី​​​ចុង​សប្តាហ៍ ។
សុខ ស្រី​ពេជ្រ បាន​​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​​​តាំង​​ពី​ឆ្នាំ​១៩៩៩ រហូត​​មក​ដល់​​បច្ចុប្បន្ន​​នេះ​ជាង​១០​ឆ្នាំ​ហើយ ​ដោយ​នាង​និយម​ជ្រើស​រើស​​​បទ​ចម្រៀង​​មនោសញ្ចេត​នា​របស់​​រាជិនី​សំឡេង​​ មាស​រស់ សេរី​សុទ្ធា ​មក​ច្រៀង ។ ​​ទោះ​បី​​នាង​ពុំ​មាន​សំឡេ​ង​ពីរោះ​ដូច​​​ម្ចាស់​ដើម​ក៏​ដោយ តែ​​នាង​អាច​ច្រៀង​​​បា​ន​ពីរោះ​តាម​សំឡេង​​​​ពី​ធម្មជាតិ​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់​​នាង​ ។