បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:១៦

អ្នកនាំពាក្យក្រុមហ៊ុនបានប្រាប់ពីខ្សែ
សង្វាក់ផលិតកម្មផលិតអំបិលធ្វើពីទឹកភ្នែកមនុស្សថា
មុនដំបូងយើងយកទឹកភ្នែកស្រស់ដែលប្រមូលបានមកពីមនុស្សយកទៅដាំ
ឱ្យពុះ
រួចបន្ទាប់មកចាក់វាចូលក្នុងធុងចម្រោះធ្វើឱ្យវាឡើងក្រាម
រួចប្រមូលដោយដៃមុននឹងយកវាទៅលាងជម្រះជាមួយនឹងទឹកអំបិល ។
តម្លៃអំបិល១កែវ
គឺ១០,៩២ដុល្លារសហរដ្ឋអាមេរិកអ្នកនាំពាក្យរូបនោះបានឱ្យ
ដឹងបន្ថែមទៀតថា រសជាតិអំបិលនោះមានភាពផ្សេងៗពីគ្នា
គឺវាអាស្រ័យទៅដោយប្រភេទទឹកភ្នែកដែលយើងប្រមូលបានមកពីប្រភេទ
មនុស្សខុសប្លែកគ្នាដូចជា
ទឹកភ្នែកដែលបានមកពីមនុស្សយំកើតទុក្ខ សើច ខឹង កណ្តាស់
និងប្រភេទទឹកភ្នែកដែលបានមកពីការចិតខ្ទឹមបារាំងដែលធ្វើឱ្យ
មនុស្សចេញទឹកភ្នែក ៕