Friday, March 23, 2012

គន្លឺះ១០យ៉ាង អ្នកមិនគួរនិយាយទៅ កាន់ចៅហ្វាយនាយ ឬអ្នកគ្រប់គ្រងរបស់អ្នក

 Thursday, 22 March 2012 15:52 ដោយ៖​ LookingTodday 

ការនិយាយស្តី គឺជារឿងសំខាន់មួយ ក្នុងការប្រស្រ័យទាក់ទងជាមួយចៅហ្វាយនាយរបស់អ្នក ពីព្រោះរាល់ការនិយាយរបស់អ្នក នឹងអាចជួយឱ្យអ្នកទទួលបានការទុកចិត្ត ឬក៏ឡើងឋានៈបាន ប៉ុន្តែបើការនិយាយ របស់អ្នកខុសរឿង ឬមិនបានការទៅកាន់ចៅហ្វាយនាយនោះ អ្នកអាចនឹងបាត់បង់ការងារជាក់ជាមិនខាន។ ខាងក្រោមនេះ គន្លឹះ១០យ៉ាង អ្នកមិនគួរនិយាយទៅកាន់ចៅហ្វាយនាយ ឬអ្នកគ្រប់គ្រងរបស់អ្នកឡើយ៖

Monday, March 19, 2012

ក្នុង​ឆ្នាំ២០១​២​នេះ ​កម្ពុជា​គ្រោង​​ដាក់​ស្នើ​​​ដាក់​ឯក​សារ​ប្រាសាទ​សំបូរ​ព្រៃគុក​ជូន​អង្គការ​ UNESCO​ បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

ថ្ងៃសៅរ៍ ទី17 មីនា ឆ្នាំ2012 ម៉ោង18:04 (កម្ពុជាថ្មី)
17-03-2012-gភ្នំពេញ ៖ ​លោក​​ ​ជុច ភឿន ​រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​នា​រសៀល​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ២០១២​នេះ​ បាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​បង្ហាញ​លទ្ធផល​ការ​ជួស​ជុល​ប្រាសាទ​សំបូរ​ ព្រៃគុក​នៅ​ទីស្តី​ការ​ក្រ​សួង​ថា ​បច្ចុប្បន្ន​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​កំពុង​បាន​ការ​សហ​ការ​ជាមួយ​អង្គ​ការ​ UNESCO​  ប្រចាំ​នៅកម្ពុជា ​ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ សកល​វិទ្យាល័យ​ វ៉ាសេដា ​ប្រទេស​ជប៉ុន ​អភិ​វឌ្ឍន៍​​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ និង​ការ​រៀបចំ​ឯកសារ ​ហើយ​គ្រោង​នឹង​ធ្វើ​ឲ្យ​ហើយ​រួច​នៅ​ក្នុង​រយៈ​ពេល១០​ខែ​ខាង​មុខ​ទៀត ​រួច​ហើយ​យើង​នឹង​ដាក់​ឯក​សារ​នេះ​ ដើម្បី​ស្នើ​សុំ​អង្គ​ការ​ UNESCO​ របស់​អង្គ​ការ​សហ​ប្រជាជាតិ ​ដាក់​ប្រាសាទ​សំបូរ​ព្រៃគុប​ ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​។