Friday, March 23, 2012

គន្លឺះ១០យ៉ាង អ្នកមិនគួរនិយាយទៅ កាន់ចៅហ្វាយនាយ ឬអ្នកគ្រប់គ្រងរបស់អ្នក

 Thursday, 22 March 2012 15:52 ដោយ៖​ LookingTodday 

ការនិយាយស្តី គឺជារឿងសំខាន់មួយ ក្នុងការប្រស្រ័យទាក់ទងជាមួយចៅហ្វាយនាយរបស់អ្នក ពីព្រោះរាល់ការនិយាយរបស់អ្នក នឹងអាចជួយឱ្យអ្នកទទួលបានការទុកចិត្ត ឬក៏ឡើងឋានៈបាន ប៉ុន្តែបើការនិយាយ របស់អ្នកខុសរឿង ឬមិនបានការទៅកាន់ចៅហ្វាយនាយនោះ អ្នកអាចនឹងបាត់បង់ការងារជាក់ជាមិនខាន។ ខាងក្រោមនេះ គន្លឹះ១០យ៉ាង អ្នកមិនគួរនិយាយទៅកាន់ចៅហ្វាយនាយ ឬអ្នកគ្រប់គ្រងរបស់អ្នកឡើយ៖


១. តើលោកចៅហ្វាយនាយ អាចសរសេរបញ្ហាហ្នឹងសម្រាប់ខ្ញុំបានដែរឬទេ? នៅពេលអ្នកនិយាយ ឬពិភាក្សាអំពីបញ្ហាលម្អិតនៃគម្រោងអ្វីមួយជាមួយចៅហ្វាយនាយរបស់អ្នក ការកត់ត្រាដើម្បីពិគ្រោះយោបល់ នៅពេលក្រោយ គឺជារឿងចាំបាច់សម្រាប់អ្នក ប៉ុន្តែលោកអ្នក ត្រូវតែធ្វើការកត់ត្រាដោយខ្លួនឯង ដោយមិនត្រូវសុំឱ្យចៅហ្វាយនាយរបស់អ្នក ធ្វើរឿងនោះសម្រាប់អ្នកឡើយ។

២. “ខ្ញុំទើបតែកក់សំបុត្រយន្តហោះសម្រាប់ចៅហ្វាយនៅខែក្រោយនេះ” អ្នកមិនត្រូវធ្វើអ្វី ដោយមិនបានបញ្ជាក់ពីចៅហ្វាយរបស់អ្នកជាមុនសិនឡើយ ពីព្រោះ គម្រោងធំៗ អាចនឹងមាននៅក្នុងសប្តាហ៍នោះ ឬចៅហ្វាយនាយរបស់អ្នក បានយល់ព្រមទៅជាមួយអ្នកផ្សេងទៀត។ ដូច្នេះអ្នកត្រូវតែបញ្ជាក់ជាមួយចៅហ្វាយអ្នកជាមុនសិន មុននឹងអ្នកធ្វើអ្វីដែលមិនទាន់ច្បាស់នោះ។

៣. “រឿងអាក្រក់របស់ខ្ញុំ” នៅពេលអ្នកធ្វើអ្វីខុសនោះ អ្នកត្រូវតែទទួលខុសត្រូវ ដោយរិះរកពីរបៀប ឬក៏មធ្យោបាយណាដែលអ្នកអាចដោះស្រាយបាន ហើយអ្នកត្រូវតែយល់ឱ្យបានច្បាស់ថា អ្នកយល់ពី ផលលំបាករបស់វា។ បើសិនអ្នកឆ្លើយតប ទៅកាន់ចៅហ្វាយនាយរបស់អ្នកថា វាជារឿងអាក្រក់របស់ខ្ញុំ វាហាក់ដូចជាបង្ហាញថាអ្នកមិនព្យាយាមឱ្យអស់ពីសមត្ថភាពឡើយ។

៤. “ខ្ញុំមិនអាចសហការជាមួយលោកចេមហ្នឹងបានទេ” ការប្រកែក មិនធ្វើការជាមួយអ្នករួមការងារ គឺជាប្រយោគមួយដែលអ្នកគ្រប់គ្រងអ្នក ពិបាកនឹងទទួលយកណាស់ ហើយអ្នកនឹងទទួលបានការ កត់សម្គាល់មួយពីចៅហ្វាយនាយរបស់អ្នក។ ប៉ុន្តែ បើអ្នកព្យាយាមនិយាយបែបនេះវិញ “ ខ្ញុំ ពិតជាលំបាកណាស់ ក្នុងការធ្វើការជាមួយលោកចេម ដោយសារបញ្ហានេះ បញ្ហានោះ” ហើយ តើចៅហ្វាយមានដំបូន្មានអ្វីទេសម្រាប់ខ្ញុំ ដើម្បីឱ្យខ្ញុំអាចសហការជាមួយលោកចេមបានដោយរលូននោះ?

៥. “ខ្ញុំមិនគិតថា ចៅហ្វាយ អាចនឹងធ្វើបាន ដោយគ្មានខ្ញុំនោះឡើយ” ចូរអ្នកចងចាំថា គ្មាននរណាម្នាក់ មិនអាចជំនួសតួនាទីរបស់អ្នកបានឡើយ។ បើទោះបីអ្នកមានតួនាទីខ្ពស់កប់ពពកយ៉ាងណាក៏ដោយ ប្រយោគបែបហ្នឹង មិនគួរនិយាយចេញមកឡើយ ពីព្រោះករណីនេះ នឹងធ្វើឱ្យអ្នកគ្រប់គ្រងផ្សេងទៀត ចង់បង្ហាញថា អ្នកនិយាយខុស។

៦. “ចូរលោកធ្វើរឿងនេះ បើមិនអញ្ចឹង ខ្ញុំលាឈប់ពីការងារហើយ” បើទោះបីអ្នកស្នើសុំឡើងប្រាក់ខែ ឬសុំសម្រាកពីការងារយ៉ាងក៏ដោយ ក៏អ្នកមិនត្រូវគំរាមកំហែង ដោយលាឈប់ពីការងារនោះឡើយ ។ បើសិនអ្នកមិនទទួលបានដូចអ្វីដែលអ្នកគិតនោះទេ អ្នកអាចពិចារណាម្តងទៀត ហើយលាឈប់ចុះ ប៉ុន្តែបើអ្នក គំរាមកំហែង ដើម្បីទទួលយកអ្វីមួយ អ្នកនឹងបាត់បង់ការគោរពពីអ្នកគ្រប់គ្រងរបស់អ្នក។

៧. “ខ្ញុំ ទទួលបានសំណើការងារមួយផ្សេងទៀត តើលោកចៅហ្វាយ អាចសម្របសម្រួលអ្វីផ្សេងសម្រាប់ខ្ញុំបានទេ?” ការប្រើប្រាស់ការងារផ្សេងក្នុងការចរចាតម្លើងប្រាក់ខែកាន់តែច្រើន វាតែងតែបញ្ចប់ទៅ ដោយរឿងអាក្រក់បំផុតសម្រាប់លោកអ្នក។

៨. “តើមានដំណោះស្រាយអ្វីជាដុំកំភួនពាក់ព័ន្ធនឹងបញ្ហានេះ?” ប្រយោគបែបនេះ គឺបង្ហាញពីការមិនគោរព និងមិនអាចទទួលយកបាន។ បើសិនអ្នកគ្រប់គ្រងរបស់អ្នក មានការព្រួយបារម្ភអ្វីមួយ អ្នកត្រូវតែមានការព្រួយបារម្ភដូច្នេះដែរ។

៩. “ខ្ញុំមិនអាចធ្វើរឿងហ្នឹងបានទេ ដោយសារតែខ្ញុំត្រូវតែធ្វើរឿងផ្សេងៗមួយទៀត” ចូរអ្នកកុំនិយាយថា អ្នកមិនអាចធ្វើបានឡើយ នៅពេលអ្នកគ្រប់គ្រងរបស់អ្នកស្នើសុំនោះ ប៉ុន្តែអ្នកត្រូវតែឆ្លាតវៃបន្តិច ដោយចងចាំថា បើសិនបើមានបញ្ហាអ្វីមួយជាមួយនឹងគម្រោងផ្សេងនោះ អ្នកត្រូវតែពន្យល់ពីការខ្វែងគំនិតនៃគម្រោងនោះ ហើយសាកសួរអ្នកគ្រប់គ្រងរបស់អ្នកថាគម្រោងណាសំខាន់ជាងគម្រោងណា។

១០. “នោះ មិនមែនជាការងាររបស់ខ្ញុំទេ” ការប្រឆាំងថាបញ្ហាអ្វីមួយ មិនពាក់ព័ន្ធនឹងការងាររបស់អ្នក វាគឺជារឿងដ៏អាក្រក់មួយសម្រាប់អ្នក ដោយសារតែអ្នក នឹងបាត់បង់ការជឿទុកចិត្តពីចៅហ្វាយនាយ ឬអ្នកគ្រប់គ្រងរបស់អ្នក។
គន្លឹះទាំង១០នេះ មានសារៈសំខាន់ណាស់សម្រាប់អ្នក ពីព្រោះវាបង្ហាញពីស្មារតីទទួលខុសត្រូវរបស់អ្នកនៅពេលធ្វើការអ្វីមួយ ហើយចូរអ្នកអនុវត្តឱ្យបានល្អ ដើម្បីឆ្ពោះទៅរកការងារជោគជ័យនាពេលអនាគត។ សុភាសិតខែ្មរ បានពោលថា សំដីសជាតិ មាយាទសពូជ ដែលចាស់ព្រឹទ្ធាចារ្យរបស់យើង ចង់ឱ្យកូនខ្មែរនិយាយអ្វីមួយឱ្យមានប្រុងប្រយ័ត្ន ពីព្រោះសំដីជាអាវុធ ក្នុងការសម្រេចកិច្ចការអ្វីៗទាំងអស់៕
Photo by Looking Today