ថ្ងៃព្រហស្បត្ត៏ ទី១០ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៣១
កោះសន្តិភាព
រាជធានីភ្នំពេញ ៖ អ្នកចម្រៀងសុខ
ស្រីពេជ្រ
ដំបូងឡើយច្រៀងជាប្រចាំនៅភោជនីយដ្ឋានហង្សនាគតំបន់ព្រែកលៀប
ហើយបានសាងកេរ្តិ៍ឈ្មោះតាមរយៈការចុះផ្សាយតាមសារព័ត៌មាន
ទស្សនាវដ្តី
តាមការបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍នានាក្នុងកម្មវិធីប្រគំ
តន្ត្រីចុងសប្តាហ៍ ។
សុខ ស្រីពេជ្រ
បានចូលប្រឡូកក្នុងពិភពសិល្បៈចម្រៀងតាំងពីឆ្នាំ១៩៩៩
រហូតមកដល់បច្ចុប្បន្ននេះជាង១០ឆ្នាំហើយ
ដោយនាងនិយមជ្រើសរើសបទចម្រៀងមនោសញ្ចេតនារបស់រាជិនីសំឡេង
មាសរស់ សេរីសុទ្ធា មកច្រៀង ។
ទោះបីនាងពុំមានសំឡេងពីរោះដូចម្ចាស់ដើមក៏ដោយ
តែនាងអាចច្រៀងបានពីរោះតាមសំឡេងពីធម្មជាតិ
របស់នាង ។
ដោយសារតែមានទឹកដមសំឡេងពីរោះគួបផ្សំនឹង
រូបសម្ផស្សស្រស់ស្អាត ញញឹមរំលេចស្នាមថ្ពាល់ខួចផង
ទើបកន្លងមកនាងតែងតែមានឱ្យកាសឡើងច្រៀងជាកិត្តិយសនៅលើឆាក
ប្រគំតន្ត្រីចុងសប្តាហ៍តាមស្ថានីយទូរទស្សន៍នានា ។ លើសពីនេះ
ស្រីពេជ្រ ធ្លាប់ចេញទៅសម្តែងនៅប្រទេសអូស្ត្រលី បារាំង កាណាដា
ជាដើម ។
កន្លងមក ក្រៅពីអាជីពជាអ្នកចម្រៀង
នាងក៏ធ្លាប់បើកភោជនីយដ្ឋាន
តែបានបិទទៅវិញដោយសារនាងជាប់រវល់មុខរបររកស៊ីជួញដូរ ។
នៅក្នុងឆ្នាំ២០១២ នេះ
ក្រៅពីច្រៀងនៅលើឆាកប្រគំតន្ត្រីចុងសប្តាហ៍តាមស្ថានីយ
ទូរទស្សន៍ ស្រីពេជ្រថតសំឡេងឱ្យផលិតកម្មរៃមាស
និងហ្វ័រយូ។
នាងសុខ ស្រីពេជ្រ ក្នុងវ័យ៣០ឆ្នាំ
បានក្លាយជាស្រ្តីមេម៉ាយកូនមួយ តែនាងមិនបានប្រាប់ថា
មានស្វាមីពីពេលណា និងបែកគ្នាទៅវិញពីពេលណាទេ ។
នាងបង្ហើបឱ្យដឹងថា សព្វថ្ងៃកូនស្រីនាងមានអាយុ៩ឆ្នាំ ហើយ ។
អ្នកចម្រៀងរូបនេះនិយាយថា
ដោយសារជួបស្នេហាបរាជ័យនាងសុំបិទបេះដូងមួយរយៈសិន
គឺខិតខំប្រឹងប្រែងរកស៊ីសន្សំលុយសម្រាប់ចិញ្ចឹមកូនឱ្យធំ
បន្តិចសិន ទើបបើកបេះដូង ៕