Wednesday, June 22, 2011

ស្លឹក​តយ​ជួ​យ​បំបាត់​​ក្លិន​ឈ្ងៀម​​ប្រេង​ឆា​ដែល​ប្រើ​រួច

             ដោយ ៖ សា​ម៉​ន​ (កោះសន្តិភាព)
ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០១១ ម៉ោង ១៦:៣៨
គេហទំព័របរទេស


ស្លឹក ​តយ​ជា​គ្រឿង​​ទេស​មួយ​ប្រភេទ​មាន​គុណ​​សម្បត្តិ​​ល្អ​ប្រើ​ប្រាស់​​មាន​ពណ៌ ​​បៃតង​ផ្សំ​ជា​មួយ​អាហារ ហើយក៏មាន​គុណ​​ប្រយោជន៍​​ផ្សេងៗ​ជា​ច្រើន​ទៀត​ ដូចជា ៖ ​ដំបូង​​វា​មាន​គុណ​សម្បត្តិ​​ប្រើ​ប្រាស់​​ជា​ពណ៌​ផ្សំ​ជា​មួយ​អាហារ ដោយ​​យក​ស្លឹក​តយ​បុក​ឱ្យ​ម៉ត់​​ច្របាច់​​យក​ទឹក​​ច្រោះ​​ដាក់​ទៅ​ក្នុង​ នំផ្សេងៗនឹង​មាន​ពណ៌​ប៉ៃ​តង​ក្លិន​ក្រអូប ដូចជា​នំ​ចាក់​កាចា​ន់ និង​លត​ជា​ដើម។ ​យក​ស្លឹក​តយ​ទៅដំ​
ឱ្យ​​បែក​ល្មម​​រួច​ដាក់​ពង្រាយ​​តាម​គូទ​ឡាំង​ស៊ឹង​​ សម្រាប់​ចំហុយ​​នំ​គ្រ​ប់​​ប្រភេទ នឹង​ធ្វើ​ឱ្យ​​នំឆ្អិនល្អ ​មាន​ក្លិន​​ក្រអូប​គួរ​ឱ្យ​ចង់​​ទទួល​ទាន។
ក្រៅពី​នេះ​គេ​អាច​យក​ស្លឹក​តយ​ទៅ​ដាក់​ពង្រាយ​លើ​ បន្ទះ​​កញ្ច្រែង (ភាជន៍​សម្រាប់​​ចំហុយ) ​រួចដាក់​ចំហុយ​អង្ករ​ដំណើប​​នៅពេល​ឆ្អិន​បាយ​ដំណើប​​នឹង​មាន​ក្លិន​ក្រអូប​ គួរ​ឱ្យ​​ចង់​ទទួល​​ទាន។  ប្រើ​ស្លឹក​តយ​ស្រស់​ដាក់​នៅ​ក្នុង​ប្រេង​ឆា​ដែល​ប្រើ​រួច​ ដុតភ្លើង​ឱ្យ​ក្តៅ​​ប​ន្ទាប់​មក​​ស្រង់​យក​ស្លឹក​តយ​​ចេញ​ក្លិន​​ស្លឹក​តយ​ នឹង​បំបាត់​​ក្លិន​ឈ្ងៀម​​រ​​បស់​ប្រេង​ឆា​ ហើយ​​ធ្វើ​ឱ្យ​​ប្រេង​ឆា​មាន​ក្លិន​ ដូច​ប្រេង​ឆា​ថ្មី​ដែល​​មិន​ទាន់​ប្រើ​ប្រាស់ ៕