Monday, July 11, 2011

មី​វៀ​ត​ណា​ម​សុទ្ធតែ​ផ្ទុក​ជាតិ​គីមី​បំ​ផ្លា​ញADN

ដោយ​ ៖ សហ​ការី​ (នគរវត្ត)
ថ្ងៃទី 09-07-2011 ម៉ោង 09:05:08
Highslide JS
ភ្នំពេញ ​ ​៖ ក្នុង​រ​យៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ជន​ជាតិ​វៀ​ត​ណា​ម​ដែល​ ​និយម​បរិភោគ​មី​ភ័យ​សឹង​លស់​ព្រលឹង​ ​ដោយសារ​ព័ត៌មាន​អំពី​អាហារ​ដែល​មាន​ផ្ទុក​ជាតិ DEHPE ដែល​គេ​រក​ឃើញ​ថា​ ​មី​កញ្ចប់​ស្ទើរ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​វៀ​ត​ណា​ម​មាន​ផ្ទុក​ជាតិ​គីមី​ពណ៌​ម្យ៉ាង​ឈ្មោះ Tartrazine​ ​(E102​) ដែល​បណ្ដាល​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ​ជា​ពិសេស​វា​អាច​បំផ្លាញ ADN របស់​បុរស​ ​។​
E102 ជា ​ជាតិ​មាន​ពណ៌​ចម្រុះ​ដែល​គេ​មិន​ត្រឹម​តែ​ប្រើ​ប្រាស់​នៅ​ក្នុង​មី​កញ្ចប់​ ប៉ុណ្ណោះ​ទេ​ ​តែ​បាន​លាយ​ចូល​ទៅ​ក្នុង​ភេ​ស​ជ្ជៈ​ជា​ច្រើន​ប្រភេទ​ទៀត​ផង​ដូច​ជា​ ​ស្រា​ ​និង​នំ​បំពង​ជា​ដើ​ម​។​ ​បច្ចុប្បន្នកាល​សាធារណ​ជន​កំពុង​ក្រែង​រអែង​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​ដែល ​ផ្សព្វផ្សាយ​ថា​ ​មី​ ​កញ្ចប់​វៀ​ត​ណា​ម​មាន​ផ្ទុក​សារ​ជាតិ E102 ដែល​អាច​បណ្ដាល​ឱ្យ​ប៉ះ​ពាល​ដល់​សុខ​ភាព​ ​។
តាម​ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យា​សា​ស្ដ្រ​ពិភព​លោក​បាន​ឱ្យ​ដឹង​ថា​ ​មនុស្ស​អាយុ​ចាប់​ពី​៣-៩ឆ្នាំ​ ​បើ​សិន​ជា​ប្រើ​ប្រាស់​ផលិតផល​ដែល​មាន​ផ្ទុក​ជាតិ E102 ជាប់​រហូត​ក្នុង​រ​យៈ​ពេល​យូរ​នឹង​ប៉ះ​ពាល​ដល់​សុខ​ភាព​យ៉ាង​ខ្លាំង​ដូច​ជា​បណ្ដាល​ឱ្យ​ឆាប់​ខឹង​ភ្លេច​ភ្លាំង​ច្រើន , ឯ​បុរស​វិញ​នឹង​ធ្វើ​ខូច​ប្រព័ន្ធ​ប​ន្ដ​ពូ​ជ​។​ ​បច្ចុប្បន្ន​ប្រទេស​ជា​ច្រើន​នៅ​តែ​ប្រើ​បា​ស់ E102 ក្នុង​អាហារ​នៅ​ឡើ​យ​។​ ​មាន​ប្រទេស​តិច​តួច​ណាស់​ដែល​មិន​ប្រើ​ជាតិ​គីមី​នេះ​។​ ​ដោយ​ឡែក​ប្រទេស​ជ​ប៉ុន​ហាម​ប្រើ E102 ជា​ដាច់​ខាត​ ​។
យោង​តាម​ព័ត៌មាន​អេ​ឡិច​ត្រូ​និក Phunutoday របស់​វៀ​ត​ណា​ម​ផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១១ បាន​បញ្ជាក់​ថា​ ​លោក Nguyen​ ​Manh​ ​Hung អនុ ប្រធាន ​ ​និង​ជា​អគ្គ​លេខាធិការ​សមាគម​ការពារ​អ្នក​បរិភោគ​ផលិតផល​វៀ​ត​ណា​ម​បាន​ឱ្យ ​ដឹង​ថា​ ​នៅ​ប្រទេស​វៀ​ត​ណា​ម​ឆ្នាំ​២០១០ បាន​ប្រើ​ប្រាស់​មី​កញ្ចប់​ទាំង​អស់​ប្រហែល​៥ពាន់​លាន​កញ្ចប់​គឺ​ឈរ​លំដាប់​ លេខ​៤លើ​ពិភព​លោ​ក​។​ ​ ​ចាប់​ពី​ខែ​មី​នា​ ​ឆ្នាំ​២០១១ សិប្ប​កម្ម​ផ​លិ​ត​មី​កញ្ចប់​ទូ​ទាំង​ប្រទេស​បាន​ប្រើ​ប្រាស់ E102 ដើម្បី ​ធ្វើ​ឱ្យ​ផលិតផល​មាន​ពណ៌​ថ្លា​ទាក់​ទាញ​អតិថិ​ជន​ ​និង​សន្សំ​សំចៃ​ការ​ចំណាយ​ក្នុង​ផលិតកម្ម​នេះ​បើ​សិន​ប្រៀប​ធៀប​ទៅ​នឹង​ការ ​ប្រើ​ពណ៌​ដែល​ចម្រាញ់​ពី​ធម្ម​ជាតិ​ ​។
អាស្រ័យ ​ហេតុ​នេះ​មតិ​សាធារណ​ជន​ដែល​យក​ចិ​ត្ដ​ទុកដាក់​នឹង​ដំណឹង​អកុសល​នេះ​ ​គឺ​ជា​ប្រការ​ចាំបាច់​បំផុត​ដើម្បី​ការពារ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ម្នា​ ក់ៗ​ ​។
អ្នក​ស្រី Nguyen​ ​Thi​ ​Hao នៅ ​ហាណូយ​បាន​និយាយ​ទាំង​ទឹក​មុខ​បារម្ភ​ប្រាប់​អ្នក​កាសែត​ថា​ ​“មី​កញ្ចប់​ជា​អាហារ​ទាន់​ចិ​ត្ដដែល​គ្រួសារ​ជា​ច្រើន​និយម​ចូល​ចិ​ត្ដ​ ​ពិសេស​ក្មេ​ងៗ​តែង​ហូប​មី​នៅ​ពេល​ព្រឹក​មុន​ទៅ​សា​លា​។​ ​ឥឡូវ​ខ្ញុំ​ព្រួយ​ណាស់​នៅ​ពេល​ដឹង​ថា​ ​មី​កញ្ចប់​មាន​ជាតិ​គីមី​បំផ្លាញ​ដល់​សុខ​ភាព​” ។
ថ្មី​ៗនេះ​អ្នក​បរិភោគ​មី​កញ្ចប់​តែង​បាន​ទទួល​ព័ត៌មាន​ដែល​ទាក់ទង​ទៅ​នឹង​សុខ​ភាព​គ្រួសារ​ ​ដោយសារ​តែ​មី​កញ្ចប់​មាន​ផ្ទុក​ជាតិ E102 ។ នាយក​ផ្នែក​អ​នា​ម័​យ​សុវត្ថិ​ភាព​ចំណី​អាហារ​បាន​បញ្ជាក់​ថា​ ​នេះ​ជា​បញ្ហា​ដែល​ផ្នែក​របស់​លោក​យក​ចិ​ត្ដ​ទុកដាក់​បំ​ផុ​ត​។​ ​លោក​បាន​លើក​យោបល់​នេះ​ជាមួយ​នឹង​ក្រុម​ជំនាញ​នានា​ ​ព្រម​ទាំង​បាន​ពិភាក្សា​ជាមួយ​នឹង​ក្រុម​ជំនាញ​អំពី​វត្ថុ​ផ្សំ​នៅ​ក្នុង​ ចំណី​អាហារ​នៅ​ឯ​មហា​ស​ន្និ​បាត​ក្រុម​ប្រឹក្សា Codex ពិភព​លោក​លើក​ទី​៣៤នៅ​ទី​ក្រុង​ហ្សឺ​ណែវ​ ​ប្រទេស​ស្វី​ស​កាល​ពី​ថ្ងៃ​ទី​៤-១០ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១១ ។
តាម​រ​យៈ​នោះ​នាយក​ផ្នែក​អ​នា​ម័​យ​សុវត្ថិ​ភាព​ចំណី​អាហារ​បាន​កំណត់​យ៉ាង​ច្បាស់​ថា​ ​ធាតុ E102 នេះ​គ​ណៈ​កម្ម​ការ​ចម្រុះ​ស្ដី​ពី​វត្ថុ​ផ្សំ​ចំណី​អាហារ​អ​ន្ដរ​ជាតិ​របស់​អង្គ​ការ FAO​/WHO ក៏​ដូច​ជា​គ​ណៈ​កម្ម​ការ​វិទ្យា​សា​ស្ដ្រ​អឺរ៉ុប​ដែល​បាន​ធ្វើ​ពិសោធន៍​ចាប់​ពី​ឆ្នាំ​១៩៦៥-១៩៦៦, ១៩៧៥, ១៩៨៤ លើ​មូល​ដ្ឋា​ន​វិទ្យា​សា​ស្ដ្រ​បាន​ឯក​ភាព​គ្នា​លើ​របក​គំ​ហើ​ញ​ថា​ការ​បរិភោគ​ប្រចាំ​ថ្ងៃ​គឺ​នាំ​ចូល​ក្នុង​ស​រី​រា​ង្គ ADI ពី​០-,៥មី​ល្លី​ក្រាម​ក្នុង​អាហារ​មួយ​គីឡូក្រាម​ ​។
យោង ​ព័ត៌មាន​ជា​ច្រើន​ដែល​បាន​ចុះ​ផ្សាយ​ជា​ប​ន្ដ​បន្ទាប់​ ​គឺ​ចាប់​ពី​ខែ​៣ ឆ្នាំ​២០១១រហូត​មក​សិប្ប​កម្ម​ផ​លិ​ត​មី​កញ្ចប់​ស្ទើ​តែ​ទាំង​អស់​នៅ​ក្នុង​ ប្រទេស​វៀ​ត​ណា​ម​បាន​ប្រើ​ប្រាស់ E102 ដើម្បី ​ចំណេញ​ប្រាក់​ក្នុង​មួយ​កញ្ចប់​ពី​៥០ទៅ​១០០ដុ​ង​ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ប្រើ​វត្ថុ​ពណ៌​ចម្រាញ់​ពី​ធម្ម​ជា​តិ​។​ ​បើ​សិន​ជា​គុណ​នឹង​៥ពាន់​លាន​កញ្ចប់​ដែល​ប្រទេស​វៀ​ត​ណា​ម​ប្រើ​ប្រាស់​ ក្នុង​ឆ្នាំ​២០១០នោះ​ ​គឺ​ក្រុម​អ្នក​ផ​លិ​ត​មី​កញ្ចប់​បាន​ចំណេញ​ថវិកា​យ៉ាង​ច្រើន​ក្រាស់​ក្រែល​ ​។
ឋិត​នៅ​ចំពោះ​មុខ​នៃ​សុវត្ថិ​ភាព​សុខ​ភាព​ប្រជា​ជន​ទូ​ទាំង​ប្រទេស , ក្រុម ​ការពារ​សុវត្ថិ​ភាព​អ្នក​ប្រើ​ប្រាស់​កំពុង​តែ​ចាត់​វិធាន​ការ​ជាក់​ស្ដែង​ មួយ​ចំនួន​ដើម្បី​បន្ថយ​ឬ​កាត់​ផ្ដាច់​ការ​ប្រើ​សារ​ធាតុ​គិ​មី E102 នេះ ​។​ ​តាម​គម្រោង​គឺ​សមាគម​នេះ​បាន​ស្នើ​ជា​ផ្លូវ​ការ​ទៅ​ក្រសួង​សុ​ខា​ភិ​បា​ល​ ឱ្យ​ ចេញ​ប្រកាស​យ​កែ​១០២ចេញ​ពី​តារាង​សារ​ធាតុ​គីមី​ផ្សំ​នឹង​ចំណី​អាហារ​ដែល​ ក្រសួង​សុ​ខា​ភិ​បា​ល​បាន​ចេញ​សេចក្ដី​ប្រកាស​ឱ្យ​ប្រើ​ប្រាស់​លេខ​៣៧៤២/QD​ ​BYT ចុះ​ថ្ងៃ​ទី​៣១ ខែ​សីហា​ ​ឆ្នាំ​២០០១នោះ​វិញ​ ​។
នៅ ​ប្រទេស​កម្ពុ​ជា​មី​កញ្ចប់​វៀ​ត​ណា​ម​បាន​នាំ​ចូល​យ៉ាង​ច្រើន​សន្ធឹក​ សន្ធាប់​ហើយ​ប្រជា​ជន​ខ្មែរ​ភាគ​ច្រើន​និយម​ចូល​ចិ​ត្ដ​មី​កញ្ចប់​នេះ​ ​ពីព្រោះ​វា​មាន​ពណ៌​ល្អ​និង​តម្លៃ​ថោក​ហើយ​ឆ្ងាញ់​ជាង​មី​ផ្សេ​ងៗ​ដែល​នាំ​ ពី​បរ​ទេ​ស​៕