Thursday, August 2, 2012

តើអ្នកគួរស្លៀកពាក់ បែបណា ពេលត្រៀមខ្លួន ទៅសម្ភាសន៍ការងារ?

E-mail Print PDF
Photo by Looking Today












ការទទួលបាននូវចំណាប់អារម្មណ៍ ជាលើកដំបូងពីនិយោជក របស់អ្នក គឺពិតជាផ្នែកមួយ ដ៏សំខាន់ នៃអនាគត ការងារអ្នក។ អ្វីដែលអ្នកធ្វើបទសម្ភាសន៍ នឹងធ្វើការការវាយ តម្លៃជាលើកដំបូង នោះគឺអាស្រ័យទៅលើ រូបរាង និង ការស្លៀកពាក់របស់អ្នក។ ហេតុដូចនេះហើយ ទើបបានជាវាពិត ជាសំខាន់ណាស់ សម្រាប់អ្នកក្នុងការស្លៀកពាក់ អោយមើលទៅដូច ជាអ្នកមានជំនាញ នៅពេលអ្នក បានទទួលការសម្ភាសន៍ ការងារណាមួយ ទោះបីជា នៅក្នុង មជ្ឈដ្ឋានការងារធម្មតា មួយក៏ដោយ។

តើសំលៀកបំពាក់ប្រភេទណា ដែលសាកសមនឹង ការសម្ភាសន៍ការងា? អ្នកមិនគ្រាន់តែចង់ ទទួលបាននូវ ចំណាប់អារម្មណ៍ ជាលើកដំបូងដ៏ល្អមួយនោះទេ គឺអ្នកចង់អោយវាពិត ជាមានភាពអស្ចារ្យ។ បេក្ខជនដែលបាន ស្លៀកពាក់ក្នុង សំលៀកបំពាក់ឈុត និង មានប្រើក្រវ៉ាត់ក គឺនឹងទទួលបាននូវ ចំណាប់អារម្មណ៍ដ៏ល្អប្រសើរ ជាង បេក្ខជនដែល បានស្លៀកខោខូវប៊យ និង អាវយឺត។
របៀបស្លៀកពាក់ សម្រាប់ត្រៀមខ្លួនទៅសម្ភាសន៍ការងារ
សម្លៀកបំពាក់ ដែលសាក សមសម្រាប់បុរស៖
•    សម្លៀកបំពាក់ឈុត (ដែលមានពណ៌ឌិត, ពណ៌ខៀវ ឬ ប្រផេះចាស់) ។
•    អាវសាច់ក្រណាត់ ដែលមានដៃវែង ( ពណ៌ស ឬ ពណ៌ដែលស៊ីគ្នា ទៅនឹងសំលៀកបំពាក់ ឈុតខាងក្រៅ)
•    ប្រើខ្សែក្រវ៉ាត់។
•    ក្រវ៉ាត់ក ។
•    ប្រើស្រោមជើង ពណ៌ចាស់ឌិត និង ស្បែកជើងឃ្លុបស្បែក។
•    ប្រើគ្រឿងអលង្កាបន្តិចបន្តួច ឬ ក៏មិនបាច់ពាក់អ្វីនោះទេ។
•    សិតសក់អោយបានស្អាតបាត ឬ អោយមើលទៅសាកសម ដូចជាអ្នកមាន ជំនាញនឹងការងារ។
•    កោរពុកមាត់ និង ពុកចង្កាអោយបានស្អាតល្អ។
•    កាត់ក្រចកអោយបានខ្លី និង ស្អាតល្អ។
•    ប្រើសឺមី ឬ កាបូបយួរដៃ ។
សំលៀកបំពាក់ ដែលសាកសម សម្រាប់ស្ត្រី ៖
•    សំលៀកបំពាក់ឈុត (ដែលមានពណ៌ខ្មៅ,ខៀវ ឬ ប្រផេះចាស់) ។
•    ស្លៀកសំពត់ដែលមានប្រវែងវែងសមស្រប ដែលអាចអោយអ្នកអង្គុយចុះ ដោយមានផាសុកភាព។
•    ពាក់អាវអោយបានសមរម្យ។
•    ប្រើស្បែកជើង កែងដែលសាកសមនឹងឈុតសំលៀកបំពាក់។
•    ត្រូវកំណត់ការពាក់គ្រឿងអលង្កាផ្សេងៗ ( មិនត្រូវពាក់ក្រវិលដែលធ្លាក់ចុះរញ៉េរញៃ ឬ ពាក់ខ្សៃដៃពេញ កដៃនោះទេ) ។
•    ការមិនប្រើគ្រឿងអលង្កាអ្វីនោះ គឺប្រសើរជាង ការដែលអ្នកប្រើគ្រឿងអលង្កាថោកៗ ។
•    ជ្រើសរើសម៉ូតសក់ អោយបានសមរម្យតាមវិជ្ជាជីវៈការងារ។
•    ធ្វើការតុបតែងមុខបន្តិចបន្តួច និង បាញ់ទឹកអប់ក្លិនស្រាលៗ ។
•    សំអាតក្រចកអោយបានស្អាតល្អ។
•    ប្រើសឺមី ឬ កាបូបយួរដៃ។
អ្វីដែលអ្នក មិនត្រូវយកទៅ ជាមួយពេលអ្នកកំពុង ទទួលការសម្ភាសន៍
•     ស្ករកៅស៊ូ។
•     ទូរស័ព្ទដៃ(បើយកទៅ ត្រូវបិទសិនពេលត្រូវសម្ភាសន៍ កុំឲ្យមានសំឡេងរំខាន)។
•     Ipod ។
•     ទឹកក្រូច ឬ កាហ្វេ។
•     ធ្វើការបិទបាំងស្នាមសាក់ ប្រសិនបើអ្នកមាន។
គន្លឹះក្នុងការរៀបចំ ប្រដាប់ប្រដា ស្លៀកពាក់ មុនពេលអ្នក ទៅសម្ភាសន៍
•     មុនពេលអ្នកត្រូវទៅសម្ភាសន៍ការងារ អ្នកត្រូវប្រាកដថា អ្នកបានរៀបចំ ប្រដាប់ប្រដាផ្សេងៗ និង សំលៀក បំពាក់អោយបានសមរម្យ រួចទុកជាស្រេច។
•    ត្រៀមវាទុកអោយបាន មួយយប់មុនពេល ថ្ងៃសម្ភាសន៍មកដល់ នោះអ្នកនឹងមិនចាំបាច់ ចំណាយពេល ច្រើនរៀបចំវានៅថ្ងៃទៅ សម្ភាសន៍នោះទេ។
•    ប្រសិនបើសំលៀកបំពាក់អ្នក ត្រូវការបោកស្ងួត នោះអ្នកត្រូវយកវាទៅ ហាងបោកអ៊ុតភ្លាមៗ បន្ទាប់ពីការ សម្ភាសន៍បានចប់រួចរាល់  នោះវានឹងអាចប្រើបានម្តង ទៀតនាពេលក្រោយ។
•    ខាត់ស្បែកជើងរបស់អ្នក អោយបានភ្លឺរលោង។
•    យកស្ករជាតិជីអង្កាមទៅ ជាមួយអ្នក រួចប្រើវាមុនពេល អ្នកចូលទៅក្នុង អាគារសម្ភាសន៍ការងារ ។