Monday, December 19, 2011

អ្នកវិទ្យាសាស្ត្រ ធ្វើការទស្សទាយ ពីការវាយប្រហារ ជាថ្មីទៀតរបស់ ព្រះអាទិត្យ

 ប្រែសម្រួលៈ អ៊ឹត ចណ្ណា (ដើមអម្ពិល)
​​​​​ Monday, 19 December 2011 01:33


នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៨៥៩ អ្នកតារា សាស្រ្ត ផ្នែកព្រះអាទិត្យ ជនជាតិអង់គ្លេស ឈ្មោះលោក Richard Carrington ជាសាក្សីម្នាក់ដែលបាន ឃើញហេតុការណ៍ឆាបឆេះដ៏ធំសម្បើមមួយ របស់ព្រះអាទិត្យ ដែលពុំធ្លាប់ កើតមានពីមុនមក។
ប្រហែលជា១៨ម៉ោងក្រោយមក
ខ្យល់ព្យុះដ៏ធំមួយ ដែលកើតឡើងដោយសារបាតុភូតនេះ បានវាយប្រហារមកលើផ្ទៃផែនដី ព្រមទាំងបានបណ្តាលឲ្យ ប្រព័ន្ធខ្សែទូរលេខទាំងអស់នៅអឺរ៉ុប និងអាមេរិកខាងជើងត្រូវឆាបឆេះ។
ប្រសិនបើហេតុការណ៍ដ៏គ្រោះថ្នាក់នេះ កើតឡើងក្នុងពេលបច្ចុប្បន្ននេះ វាអាចបង្កការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ទៅលើហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាទំនើបៗរបស់មនុស្ស នៅលើផែនដីអស់ជាមិនខាន។ ដោយហេតុនេះហើយ ទើបអ្នកស្រាវជា្រវមួយចំនួន បច្ចុប្បន្ននេះព្យាយាមផ្តោតការយកចិត្តទុកដាក់ លើបញ្ហានេះ ព្រមទាំងបានបង្កើត ជាការព្យាករណ៍មួយទាក់ទង ទៅនឹងស្ថានភាពរបស់ព្រះអាទិត្យ ដែលអាចជួយឲ្យមនុស្សមាន ពេលវាលាគ្រប់គ្រាន់ ក្នុងការត្រៀមខ្លួនការពារទប់ទល់ ទៅនឹងការវាយប្រហារ ពីសំណាក់ព្រះអាទិត្យ។
អស់រយៈពេលជាងពីរទសវត្សន៍កន្លងទៅនេះ អណ្តាតភ្លើង និងខ្យល់ព្យុះ ដ៏ធ្ងន់ធ្ងរមួយចំនួនបានវាយប្រហារ មកលើផែនដី។ អណ្តាតភ្លើងរបស់ព្រះអាទិត្យ បង្កើតជាកាំរស្មីអ៊ិច កាំរស្មី Gamma និងកាំរស្មី Ultraviolet ក្នុងកម្លាំង ដ៏ខ្លាំងមួយ ដែលកាំរស្មីទាំងនេះ អាចបំផ្លាញថាមពលអេឡិចត្រូនិចនានា និងអាកាសយានយន្ត ក្នុងលំហរបាន។ ជាមួយគ្នានេះដែរ អ្នកធ្វើដំណើរ និងអ្នកបើកបរយន្តហោះ ដែលហោះហើរឆ្លងកាត់តំបន់ប៉ូល ក៏អាចរងគ្រោះថ្នាក់ផងដែរ។ ដោយឡែកខ្យល់ព្យុះ ដែលកើតចេញពីបាតុភូតនេះ អាចវាយប្រហារលំនៅដ្ឋានមនុស្សទៀតផង។
តាមរយៈការព្រមានទុកជាមុនបានបង្ហាញឲ្យដឹងថា បាតុភូតនេះ អាចធ្វើឲ្យដំណើរការរបស់ផ្កាយរណបនានា ត្រូវបានកាត់ផ្តាច់ចរន្តអេឡិចត្រូនិច។ ដោយឡែក អាកាសយាន្តនានា ដែលត្រួវបានបង្ហោះក្នុងលំហ អាចចាកចេញពីគន្លង ដែលត្រូវបានកំណត់ ចំណែកយន្តហោះវិញ អាចត្រូវហោះហើរ ចេញពីគន្លងផ្លូវផងដែរ។ ការអង្កេតទៅលើព្រះអាទិត្យ ដែលបានសិក្សា ដំណើរបន្តទៅមុខរបស់ព្រះអាទិត្យ អាចឲ្យផ្តល់ឲ្យមនុស្ស រកឃើញការប្រុងប្រយ័ត្នមុនពេលហេតុការណ៍ គ្រោះថ្នាក់នេះ កើតឡើងពិតប្រាកដ។ ប៉ុន្តែទិន្នន័យដែល ទទួលបានពីការតាមដាននេះ មានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើការវាយតម្លៃ នឹងធ្វើការសន្និដ្ឋាន ស្វែងរកបញ្ហានេះ។
គួរបញ្ជាក់ថាអណ្តាតភ្លើងដែលឆាបឆេះរបស់ព្រះអាទិត្យ មិនត្រឹមតែជាការ បង្កការគ្រោះថ្នាក់ដោយផ្ទាល់ពី ព្រះអាទិត្យប៉ុណ្ណោះទេ វាបានកើតឡើងដោយសារ ការផ្ទុះនូវធាតុ Plasma របស់ព្រះអាទិត្យ ដែលអាចហោះ មកដល់ផ្ទៃផែនដីក្នុងរយៈពេលពីរទៅបីថ្ងៃ បន្ទាប់ពីហេតុការណ៍នេះកើតឡើង ហើយអាចបង្កជារលករញ្ជួយ ដ៏មហិមាមួយនៅលើផែនដី ដែលបង្កជាការបំផ្លាញផែនដីយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបង្កើតជាចរន្តអេឡិច ត្រូនិចបង្កើតជាអណ្តាតភ្លើងផ្សេងៗ៕