Thursday, January 26, 2012

ដោយ ៖ ធីតាកោះ (កោះសន្តិភាព)
ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១២ ម៉ោង ១៦:៥៤
​ព្យុះសុរិយៈ​​​​ដែលមានទំហំ​ធំបំផុត
                 គេហទំព័របរទេស
​        ព្យុះសុរិយៈ​​​​ដែលមានទំហំ​ធំបំផុត

              អង្គការ​​គ្រប់គ្រង​​​អវកាស​ និង​ការ​ហោះហើរ​​​​សហរដ្ឋអាមេ​រិក (NASA) ​​​ផ្សាយឱ្យដឹង​ថា ​ព្យុះសុរិយៈ​​​​ដែលមានទំហំ​ធំបំផុត​​តាំងពី​​ឆ្នាំ​២០០៥ មក ​​​កំពុង​​រំកិលខ្លួន​​ឆ្ពោះ​ទៅ​បុក​​ផែន​ដី និងវាយប្រហារ​​ស្រទាប់​បរិយា​កាស​​​ក្នុងអំឡុង​​ពេល២៤​ម៉ោង​​ខាងមុខ ។ ​​អ្នកជំនាញ​​បាន​​ព្យាករទុកថា
ព្យុះ​នោះ​​អាច​​នឹង​​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផ្កាយរណប​​​ក្នុង​រង្វង់​​​គោចរ​ ​​នៃ​ផែន​ដីបណ្តាលឱ្យដាច់​ភ្លើង​​​ក្នុង​បរិ​វេណ​ដ៏ធំ​​ទូលាយ ​និងក្រុមហ៊ុន​អាកាស​ចរណ៍​​​ផ្សេងៗ​ អាច​​ផ្អាក​ ឬប្តូរ​​ទិសដៅ​​ជើង​ហោះ​​ហើរ​​ដើម្បីសុវត្ថិ​ភាព ។ ​​ព្យុះ​​សុរិយៈ​​​អាច​មាន​កម្លាំង​​​ញ័ររញ្ជួយ​​ក្នុង​កម្រិត​​​ទី៣ពីចំនួន ​សរុប​ចំនួន​៥​កម្រិត ៕