Wednesday, February 1, 2012

ផឹកទឹកដោះគោមួយកែវក្នុងមួយថ្ងៃជួយបង្កើនថាមពលខួរក្បាល​

ដោយ ៖ ធីតាកោះ (កោះសន្តិភាព)
ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១៨:១៥
​ការពិសា​ទឹកដោះគោមួយកែវក្នុងមួយថ្ងៃជួយបង្កើនថាមពលខួរក្បាល​
គេហទំព័របរទេស
ការពិសាទឹកដោះគោមួយកែវក្នុងមួយថ្ងៃជួយបង្កើនថាមពលខួរក្បាល​


ទឹក​ដោះ​គោ​ត្រូវ​បាន​គេ​ដឹង​ជា​យូរ​មក​ហើយ​ ថា ជួយ​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ​និង​មាន​សុខ​ភាព​ល្អ​ហើយ​ផ្តល់​ជូន​រាង​កាយ​នូវ ​វីតា​មីន​និង​ប្រូ​តេអ៊ីន​។ ​​ពេល​នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​​​អះអាង​ថា ​វាអាច​ជួយ​ធ្វើ​ឱ្យ​ការ​ចង​ចាំ​របស់​យើង​បាន​ល្អ​ប្រ​សិន​​ជា​ទទួល​ទាន​​​ ទៀង​ទាត់ ​។ នេះ​គឺ​ជា​ការរក​ឃើញ​ដោយ​អ្នក
​វិទ្យា​សាស្ត្រ​របស់​សាកល​វិទ្យា​ល័យ​ University of Maine​សហ​រដ្ឋ​អាមេរិក​បន្ទាប់​ពីការ​ធ្វើ​សិក្សា​​យ៉ាង​លំ​អិត​​លើ​របប​អា​ ហារ​មនុស្ស​ប្រុស​ស្រី​ប្រមាណ​ជា​៩៧២​នាក់​។
បន្ទាប់​ពី​​​ពិ​សោធ​​ខួរ​ក្បាល​រួច លទ្ធផល​បាន​បង្ហាញ​ថា មនុស្ស​ពេញ​វ័យ​ដែល​ប្រើ​ប្រាស់​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​យ៉ាង​តិច​៥ទៅ​៦ ​ដង​ក្នុង​មួយ​សប្តាហ៍​ ការ​ចង​ចាំ​របស់​គេ​ល្អ​គ្រាន់​បើ​ច្រើន​​ជាង​អ្នក​ដែល​កម្រ​ ឬ​មិន​ដែល​ទទួល​ទាន​ទឹក​ដោះ​គោ​សោះ​ ។ ឥទ្ធិ​ពល​នេះ​ត្រូវ​បាន​ក្រុម​អ្ន​ក​ស្រាវ​ជ្រាវ​គិត​ថា ព្រោះ​តែ​ក្នុង​ទឹក​ដោះ​គោ​សំ​បូរ​ដោយ​ម៉ា​ញេស្យូម​ដែល​អាចជួយ​ទប់​ស្កាត់​ ការ​ភ្លេច​ភ្លាំង​។
លើស​ពី​នេះ​ទៀត​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដដែល​យល់​ថា ទឹក​ដោះ​គោ​ប្រ​ហែល​ជា​អាច​ជួយ​ការ​ពារ​ទប់​ស្កាត់​នឹង​ជំ​ងឺ​បេះ​ដូង​និង​ ការ​ឡើង​ឈាម​បាន​។ ប៉ុន្តែ​ត្រង់​ចំណុច​នេះ​ មាន​ការ​ជំ​ទាស់​ពី​ក្រុម​អ្នក​ជំ​នាញ​មួយ​ចំនួន​ដែល​​​អះ​អាង​ផ្ទុយ​ស្រឡះ​ ពី​គ្នា​ ។​ ទោះ​ជា​យ៉ាងណា​​ក្តីអំ​ណះ​អំណាង​ក្នុង​ព្រឹត្តិ​ប័ត្រ​ International Dairy Journal​ ដែល​ថា ទឹក​ដោះ​គោ​មាន​អត្ថ​ប្រយោជន៍​ជួយ​ផ្តល់​ថាម​ពល​ដល់​ខួរ​ក្បាល​គឺ​ជា​ការ​ ពិត​ ៕