Monday, February 20, 2012

ព្យាបាល រោគក្រពះ តាមបែបធម្មជាតិ

Monday, 20 February 2012 14:27 ប្រែដោយៈ ហង់ ច័ន្ទសុបញ្ញា (ដើមអម្ពិល)-Posted ID-030

បញ្ហាក្រពះ មិនមែនមានតែថ្នាំពេទ្យទេ ទើបអាចព្យាបាលបាន ផ្ទុយទៅវិញវីធីតាមបែបធម្មជាតិ ក៏អាចជួយឲ្យអ្នកជៀសផុត ពីជំងឺក្រពះបានដែរ។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយចំនួន ដែលអាចជួយឲ្យជាសះស្បើយពីការមានអាការឈឺក្រពះ។

+ 1. ទទួលទានទឹកឲ្យបាន ៨កែវក្នុងមួយថ្ងៃ។ កាត់បន្ថយការទទួលទានសារជាតិកាហ្វេអ៊ីន និងភេសជ្ជៈដែលមានជាតិហ្គាសខ្លាំង ពីព្រោះសារជាតិទាំងនេះ អាចបំផ្លាញជាតិទឹក នៅក្នុងសារពាង្គកាយរបស់អ្នក។
+ 2. កាត់បន្ថយការទទួលទានទឹកដោះគោ និងអាហារដែលធ្វើពីទឹកដោះគោ ពីព្រោះការទទួលទានបែបនេះ អាចធ្វើឲ្យអ្នកមានអាការរមួលពោះ និងរាគ។ ទោះបីជាយ៉ាងណាក្តី អ្នកអាចទទួលទានវាបាន តែក្នុងបរិមាណតិចជាមុន។
+ 3. អ្នកគួរតែទទួលទានអង្ករសំរូប ពីព្រោះសារជាតិផ្សេងៗ ដែលមាននៅក្នុងអង្ករសំរួប អាចជួយទ្រទ្រង់សារពាង្គកាយរបស់អ្នកឲ្យមានភាពរឹងមាំ និង មានសុខភាពល្អ។
+ 4. ការបន្ថយភាពស្មុគស្មាញរបស់អ្នក និងព្យាយាមសំរាកឲ្យបានច្រើន ព្រមទាំងទទួលទានអាហារឲ្យបានទៀងពេល។ អ្នកគួរតែចំនាយពេលខ្លះ ដើម្បីធ្វើលំហាត់ប្រាណដោយការ ដើរ ឬរត់តិចៗរយៈពេល៣០នាទី ក្នុងមួយថ្ងៃ ឬអ្នកអាចធ្វើសមាធិក៏បានដែរ។
+ 5. ប្រើប្រាស់ខ្ញី។ នេះគឺជាឪសថធម្មជាតិមួយ ដែលភាគច្រើនប្រើប្រាស់សំរាប់កែរោគក្រពះ។ អ្នកអាចទទួលទានខ្ញីស្រស់ តែខ្ញី ឬភេសជ្ជៈខ្ញីក៏បានដែរ។ នេះគឺជាឱសថដ៏សក្តិសិទ្ធមួយ ដែលអ្នកគួរតែអនុវត្តតាមដើម្បីចាកឆ្ងាយពីការឈឺចាប់ដោយសារបញ្ហាក្រពះ។