Tuesday, February 21, 2012

ជា​ធម្ម​តា​ចោរ​ចូល​ផ្ទះ​រមែង​លួច​ទ្រព្យ​ ប៉ុន្តែ​ចោរ​ចម្លែក​ម្នាក់​លួច​ចូល​ផ្ទះ​បំពេញ​ភារកិច្ច​ជា​អ្នក​បម្រើ​ក្នុងផ្ទះ

ដោយ ៖ ធីតាកោះ (កោះសន្តិភាព)
ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:១១
ទិដ្ឋភាព​​ចោរ​ចម្លែក​លួចគាស់​ទ្វារ​​ផ្ទះ​ដើម្បី​បំពេញ​ភារកិច្ច​ជា​អ្នក​បម្រើ​ក្នុងផ្ទះ
គេហទំព័របរទេស
ទិដ្ឋភាព​​ចោរ​ចម្លែក​លួចគាស់​ទ្វារ​​ផ្ទះ​ដើម្បី​បំពេញ​ភារកិច្ច​ជា​អ្នក​បម្រើ​ក្នុងផ្ទះ


ជាទូទៅ ​ក្រុមចោរ​​ដែលលួច​​ចូលផ្ទះ​រមែង​​លួច​​​យក​​របស់របរ​​ និង​វត្ថុមាន​តម្លៃ​​នៅក្នុងផ្ទះ ប៉ុន្តែ​​​សម្រាប់​បុរសឈ្មោះ​​​ឃីត​​​ដេវីស នៅ​រដ្ឋ​អ៊ី​ន​ឌៀ​ណា បែរជា​លួចគាស់​ទ្វារ​​​​ផ្ទះអ្នក​​​​ស្រុកចូល​ទៅ​​​​ជូត​ផ្ទះ បត់​សម្លៀកបំពាក់​​ដាក់ទូ ​​និង​ចំអិន​​ម្ហូប​​​ឱ្យម្ចាស់ផ្ទះ​។​​ស្របពេលជាមួយគ្នានេះ ខណៈ​ពេល​លោក​ស្រីម័រ​​​រ៉េ ជាម្ចាស់​​​ផ្ទះ​​ត្រឡប់​មក​​​ដល់​​​ក៏មានការ​​ភ្ញាក់​ផ្អើល​ព្រោះ​​​​​​ឃើញ ​ផ្ទះស្អាត ​​និង​មានមនុស្ស​​​​ចម្លែក​​​អង្គុយ​​ក្នុងផ្ទះ​ ប៉ុន្តែ​​​គ្មានបាត់​​​របស់​របរ​​​ ទើបហៅ​ប៉ូលិស​​​​​មកចាប់ខ្លួន​​​ ។ ឥរិយាបថ​​​របស់​បុរស​ខាងលើ​​​​គឺជារឿង​​ចម្លែក​​មួយ​​ និងមិនធ្លាប់​​មាននៅលើពិភព​លោក​​​ ហើយ​កំពុង​​ធ្វើ​​ឱ្យ​​​​មនុស្ស​ទូទៅ​មាន​ភាព​ងឿង​​ឆ្ងល់​គ្រប់​ៗគ្នា ៕​