Tuesday, February 21, 2012

វត្ថុក្នុងផ្ទះបាយ ៣យ៉ាង ដែលអាចធ្វើ ឲ្យអ្នកមានជំងឺ

Tuesday, 21 February 2012 14:26 ប្រែដោយៈ ហង់ ច័ន្ទសុបញ្ញា​ (ដើមអម្ពិល)-Posted ID-030 

Photo by DAP-Newsយោងទៅតាមមជ្ឈមណ្ឌល គ្រប់គ្រងជំងឺបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ជនជាតិអាមេរិក ៧៦លាននាក់ មានជំងឺដោយសារម្ហូបអាហារ។ ជាមួយគ្នានេះដែរ អ្នកមិនអាចការពារខ្លួនអ្នក កុំឲ្យមានជំងឺបាន ១០០%នោះឡើយ ក៏ប៉ុន្តែការទទួលយកការប្រុងប្រយ័ត្ន យ៉ាងពិតប្រាកដអាចជួយកាត់បន្ថយគ្រោះថ្នាក់ របស់អ្នកបាន។ ហើយការការពារទាំងនោះ គឺជាវិធីដ៏សាមញ្ញបំផុត ដែលមានរួមទាំងការលាងដៃ មុនពេលកាន់ចំណីអាហារជាដើម។

ចំណែកឯអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពីភ្នាក់ងារចំលងមេរោគមួយទៀត ដែលមាននៅក្នុងផ្ទះបាយរបស់អ្នក ដែលអ្នកមិនធ្លាប់បានគិតដល់ពីមុនមក។
1: អេប៉ុងសំអាតនៅក្នុងផ្ទះបាយៈ នៅពេលដែលអ្នកប្រើប្រាស់អេប៉ុងហើយ ហើយមិនបានធ្វើការសំអាតឲ្យបានត្រឹមត្រូវ វាអាចបង្កមេរោគឡើងជាច្រើន ហើយជ្រាបចូលទៅក្នុងសាច់របស់អេប៉ុង។ បន្ទាប់មកនៅពេលដែលអ្នកត្រូវការប្រើវាម្តងទៀត ដោយអ្នកគ្រាន់តែកាន់វាឡើង មេរោគនៅក្នុងអេប៉ុងនោះ អាចជ្រាបចូលទៅក្នុងខ្លួនប្រាណរបស់អ្នក ដោយអាចធ្វើឲ្យអ្នកមានជំងឺផ្សេងៗ។ ដូច្នេះដើម្បីជៀសវាពីការចំលងមេរោគ អ្នកត្រូវធ្វើការសម្ងួតអេប៉ុងជាប្រចាំ និង ត្រូវផ្លាស់ប្តូរវាក្នុងរយៈពេល២សប្តាហ៏ម្តង។
2: ទូទឹកកករបស់អ្នកៈ សីតុណ្ហភាពត្រជាក់ អាចធ្វើឲ្យបាក់តេរីបង្កឡើងបានយ៉ាងយឺតបំផុត ដូច្នេះវាមានសារសំខាន់ខ្លាំងណាស់ដើម្បីជឿជាក់ ថាសីតុណ្ហភាពទូទឹកកករបស់អ្នក មិនស្ថិតនៅក្រោមសីតុណ្ហភាពក្រោម 40°F។
3: បាក់តេរីដែលចេញពីសាច់ឆៅ និងត្រីអាចធ្វើការរីករាលដាលមេរោគដល់អាហារដែលធ្វើរួចហើយ និងផលិតផលស្រស់ដូចជាបន្លែផ្លែឈើជាដើម។។ ដើម្បីកាត់បន្ថយការចំលងមេរោគ អ្នកត្រូវចែងទូដាក់ម្ហូបផ្សេងគ្នារវាងអាហារឆៅ និងអាហារឆ្អិន។