Wednesday, February 1, 2012

Wednesday, 01 February 2012 13:53 ប្រែសម្រួល៖ ហង់ ច័ន្ទសុបញ្ញា (ដើមអម្ពិល)
១. ចាប់ផ្តើមពីការជ្រើសថា អ្នកគួរសម្រកទម្ងន់ដោយការផឹកទឹកដោះគោ ជាអាហារបន្ថែម ឬសម្រកទម្ងន់ដោយទឹកដោះគោសុទ្ធសាធ ដែលវាផ្តល់ផលមិន ខុសគ្នាប៉ុន្មានឡើយ។ ប៉ុន្តែអ្នកគួរសម្រកទម្ងន់ ដោយផឹកទឹកដោះគោបន្ថែមលើអាហារសុខភាព ពីព្រោះវាមានជាតិកាឡូរីទាបល្អជាង។

២. ការសម្រកទម្ងន់ដោយទឹកដោះគោ ត្រូវប្រើរយៈពេលប្រហែល ១ ទៅ ៣សប្តាហ៏ ដែលអ្នកត្រូវផឹកទឹកដោះគោស្រស់សុទ្ធ និងបន្ថយកិច្ចការក្នុងមួយថ្ងៃៗ។
៣. សាកល្បងប្រើវិធីសម្រកទម្ងន់ ដោយការផឹកទឹកដោះគោ គឺផ្សំទឹកដោះគោស្រស់ ១កែវ ជំនួសចំណីកំដរមាត់ទាំងអស់ដែលអ្នកធ្លាប់ចូលចិត្ត នោះរាងកាយនឹងអាចយកកាឡូរី ដែលបានពីទឹកដោះគោ យកទៅប្រើការនឹងធ្វើដំណើរការបន្តទៀត។
៤. ផឹកទឹកដោះគោជាមួយអាហារពេលនីមួយៗ បើអ្នកត្រូវការផឹកបន្ថែម ត្រូវផឹកទឹកស្អាត មិនមែនភេសជ្ជៈបន្ថែម ដែលផ្តល់កាឡូរីខ្ពស់ឡើយ។
៥. កាល់ស្យូម បរិមាណខ្ពស់ ក្នុងទឹកដោះគោ អាចជួយឲ្យអ្នកសម្រកទម្ងន់បាន ដែលអាចរក្សាទម្ងន់ខ្លួនរបស់អ្នកឲ្យស្ថិតក្នុងកម្រិតថេរមួយ។