ថ្ងៃព្រហស្បត្ត៏ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:២១
ការស្រាវជ្រាវថ្មីបានបង្ហាញថា បណ្តាស្ត្រីដែលអង្គុយធ្វើការ៧ម៉ោងក្នុងមួយថ្ងៃមានការផុយស្រួយ ខ្លាំងក្នុងការកើតមានជំងឺទឹកនោមផ្អែមប្រភេទ២។ ទោះជាដូច្នេះក្តី ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ខ្លួនមិនបានពិនិត្យឃើញមានការប្រឈមបែបនេះចំពោះបុរសដែលបាន ចូលរួមការពិសោធរបស់សាកលវិទ្យាល័យ University of Leicester ទេ។ ពួកគេថា មូលហេតុយ៉ាងណានោះនៅមិនទាន់ច្បាស់ឡើយ តែថាចំពោះស្ត្រីដែលនៅស្ងៀមមួយកន្លែងគឺពិតជាទទួលការបំផ្លាញ ដ៏មានប្រសិទ្ធភាពបំផុត។
តើជំងឺទឹកនោមផ្អែមប្រភេទ២មានលក្ខណៈដូចម្តេច?
ជំ ងឺទឹកនោមផ្អែមប្រភេទ២កើតឡើងនៅពេលដែលរាងកាយផលិតអាំងស៊ុយលីន មិនគ្រប់គ្រាន់ដើម្បីយកទៅប្រើប្រាស់ទៅតាមផ្នែកពិតប្រាកដរបស់ វា ឬកើតឡើងនៅពេលដែលបណ្តាកោសិការបស់រាងកាយមិនមានប្រតិកម្មទៅ នឹងអាំងស៊ុយលីន។ លក្ខខណ្ឌបែបនេះគេហៅថា Insulin Resistance(គឺជាលក្ខខណ្ឌនៃសរីរសាស្ត្រដែលអាំងស៊ុយលីនអ័រម៉ូនពី ធម្មជាតិក្នុងខ្លួនមនុស្សយើងពុំមានកម្លាំងគ្រប់គ្រាន់ក្នុង ការបញ្ចុះជាតិស្ករក្នុងឈាម)។ អាំងស៊ុយលីនគឺជាអ័រម៉ូនដែលផលិតដោយលំពែងនិងមានតួនាទីមើល ការខុសត្រូវគ្រប់គ្រងលើការរំលាយកាបូអ៊ីដ្រាដនិងខ្លាញ់ក្នុង រាងកាយ។ វាធ្វើឱ្យបណ្តាកោសិកានៅក្នុងថ្លើម សាច់ដុំនិងក្នុងស្រទាប់ខ្លាញ់ចាប់យកគ្លុយកូសពីឈាម ហើយរក្សាវាក្នុងនាមជាគ្លុយកូហ្សែនក្នុងថ្លើមនិងសាច់ដុំ។
ជំងឺទឹកនោមផ្អែមប្រភេទ២ខុសពីប្រភេទ១។ ជំងឺទឹកនោមផ្អែមប្រភេទ១កើតឡើងនៅពេលដែលរាងកាយមិនផលិតអាំង ស៊ុយលីនទាល់តែសោះ។ គេអាចគ្រប់គ្រងប្រភេទ១នេះបានតាមរយៈការទទួលទានរបបអាហារ ត្រឹមត្រូវផ្តល់សុខភាពនិងពិនិត្យកម្រិតស្ករគ្លុយកូសក្នុងឈាម ជាប្រចាំ។ តែក្នុងករណីលក្ខខណ្ឌជំងឺធ្ងន់ធ្ងរ ការព្យាបាលតាមវេជ្ជសាស្ត្រចាំបាច់ត្រូវតែអនុវត្ត ។ ការសិក្សាលើកនេះ គេបានពិសោធលើមនុស្ស៥០៥នាក់អាយុចាប់ពី៥៩ឆ្នាំឡើងទៅ និងបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ American Journal of Preventive Medicine៕