Thursday, May 31, 2012

អំបិល​ធ្វើ​ពី​ទឹក​ភ្នែក​មាន​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​​ទី​ក្រុង​ឡុង

 បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ
 ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:១៦
យោងទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​គេហ​ទំព័រ​ដេលី ឈីលី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ទី​៣០​ ឧសភា ឆ្នាំ​២០១២ បាន​​ឱ្យ​ដឹង​ថា អំបិល​ផលិត​​ចេញ​ពី​ទឹក​ភ្នែក​មនុស្ស​មាន​ដាក់​លក់​ ហើយ​​​​នៅ​ក្នុង​ទី​​ក្រុង​ឡុងប្រទេស​អង់​គ្លេស​ ។ ក្រុម​ហ៊ុន​ Hoxton​ Street Monster Supplies គឺ​ជា​អ្នក​ទទួល​សិទ្ធិ​ផ្គត់​ផ្គង់​ផលិត​ផល​នេះ​ផ្តាច់មុខ។

Friday, May 18, 2012

សម្តេច ហ៊ុន សែនៈ ពិធីលាងជើង កូនកំលោះ ក្នុងពិធី រៀបមង្គលការ មិនត្រូវលុបចោលទេ

Tuesday, 15 May 2012 16:51 ដោយៈ អេង គឹមជាង-Posted: ID-009  (ដើមអម្ពិល)
 Photo by DAP-NEWS

 ភ្នំពេញៈ នាយករដ្ឋមន្រ្តីប្រទេសកម្ពុជា សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងពិធីមង្គលការ ដែល កូនក្រមុំ លាងជើងឲ្យកូនកំលោះមិនត្រូវបាន លុបចោលទេ ព្រោះវាមានតាំងពីយូរលង់ណាស់មកហើយ ដែលត្រូវ ប្រារព្ធឡើងដោយមិនអាចខ្វះបានទេ ដើម្បីលាងជម្រះឧបទ្រពទាំងឡាយ ណាមុនពេលចូលផ្ទឹម។

Friday, May 11, 2012

សុខ​​ ស្រី​ពេជ្រ​ សុំ​បិទ​បេះ​ដូង​​ក្រោយ​ពី​ក្លាយ​ជា​ស្រ្តីមេម៉ាយ​

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ
ថ្ងៃព្រហស្បត្ត៏ ទី១០ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៥:៣១

អ្នក​​ចម្រៀង​​សុខ​ ស្រី​ពេជ្រ


                                 កោះសន្តិភាព
             អ្នក​​ចម្រៀង​​សុខ​ ស្រី​ពេជ្រ



រាជធានីភ្នំពេញ​​​ ៖ អ្នក​​ចម្រៀង​​សុខ​ ស្រី​ពេជ្រ ដំបូង​​ឡើយ​ច្រៀង​​ជា​ប្រចាំ​នៅ​ភោជនីយ​ដ្ឋាន​​ហង្ស​នាគ​តំបន់​ព្រែក​លៀប ហើយ​បាន​សាង​​កេរ្តិ៍​ឈ្មោះ​តាម​រយៈ​ការ​ចុះ​ផ្សាយ​​តាម​សារ​ព័ត៌មាន​ ទស្សនា​វដ្តី​ តាម​ការ​បង្ហាញ​ខ្លួន​តាម​កញ្ចក់​ទូរទស្សន៍​នានា​ក្នុង​កម្ម​វិធី​ប្រគំ​ តន្ត្រី​​​ចុង​សប្តាហ៍ ។
សុខ ស្រី​ពេជ្រ បាន​​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​​​តាំង​​ពី​ឆ្នាំ​១៩៩៩ រហូត​​មក​ដល់​​បច្ចុប្បន្ន​​នេះ​ជាង​១០​ឆ្នាំ​ហើយ ​ដោយ​នាង​និយម​ជ្រើស​រើស​​​បទ​ចម្រៀង​​មនោសញ្ចេត​នា​របស់​​រាជិនី​សំឡេង​​ មាស​រស់ សេរី​សុទ្ធា ​មក​ច្រៀង ។ ​​ទោះ​បី​​នាង​ពុំ​មាន​សំឡេ​ង​ពីរោះ​ដូច​​​ម្ចាស់​ដើម​ក៏​ដោយ តែ​​នាង​អាច​ច្រៀង​​​បា​ន​ពីរោះ​តាម​សំឡេង​​​​ពី​ធម្មជាតិ​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់​​នាង​ ។

Friday, March 23, 2012

គន្លឺះ១០យ៉ាង អ្នកមិនគួរនិយាយទៅ កាន់ចៅហ្វាយនាយ ឬអ្នកគ្រប់គ្រងរបស់អ្នក

 Thursday, 22 March 2012 15:52 ដោយ៖​ LookingTodday 

ការនិយាយស្តី គឺជារឿងសំខាន់មួយ ក្នុងការប្រស្រ័យទាក់ទងជាមួយចៅហ្វាយនាយរបស់អ្នក ពីព្រោះរាល់ការនិយាយរបស់អ្នក នឹងអាចជួយឱ្យអ្នកទទួលបានការទុកចិត្ត ឬក៏ឡើងឋានៈបាន ប៉ុន្តែបើការនិយាយ របស់អ្នកខុសរឿង ឬមិនបានការទៅកាន់ចៅហ្វាយនាយនោះ អ្នកអាចនឹងបាត់បង់ការងារជាក់ជាមិនខាន។ ខាងក្រោមនេះ គន្លឹះ១០យ៉ាង អ្នកមិនគួរនិយាយទៅកាន់ចៅហ្វាយនាយ ឬអ្នកគ្រប់គ្រងរបស់អ្នកឡើយ៖

Monday, March 19, 2012

ក្នុង​ឆ្នាំ២០១​២​នេះ ​កម្ពុជា​គ្រោង​​ដាក់​ស្នើ​​​ដាក់​ឯក​សារ​ប្រាសាទ​សំបូរ​ព្រៃគុក​ជូន​អង្គការ​ UNESCO​ បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

ថ្ងៃសៅរ៍ ទី17 មីនា ឆ្នាំ2012 ម៉ោង18:04 (កម្ពុជាថ្មី)
17-03-2012-gភ្នំពេញ ៖ ​លោក​​ ​ជុច ភឿន ​រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​នា​រសៀល​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ២០១២​នេះ​ បាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​បង្ហាញ​លទ្ធផល​ការ​ជួស​ជុល​ប្រាសាទ​សំបូរ​ ព្រៃគុក​នៅ​ទីស្តី​ការ​ក្រ​សួង​ថា ​បច្ចុប្បន្ន​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​កំពុង​បាន​ការ​សហ​ការ​ជាមួយ​អង្គ​ការ​ UNESCO​  ប្រចាំ​នៅកម្ពុជា ​ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ សកល​វិទ្យាល័យ​ វ៉ាសេដា ​ប្រទេស​ជប៉ុន ​អភិ​វឌ្ឍន៍​​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ និង​ការ​រៀបចំ​ឯកសារ ​ហើយ​គ្រោង​នឹង​ធ្វើ​ឲ្យ​ហើយ​រួច​នៅ​ក្នុង​រយៈ​ពេល១០​ខែ​ខាង​មុខ​ទៀត ​រួច​ហើយ​យើង​នឹង​ដាក់​ឯក​សារ​នេះ​ ដើម្បី​ស្នើ​សុំ​អង្គ​ការ​ UNESCO​ របស់​អង្គ​ការ​សហ​ប្រជាជាតិ ​ដាក់​ប្រាសាទ​សំបូរ​ព្រៃគុប​ ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​។

Thursday, February 23, 2012

ស្ត្រីអង្គុយធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃអត្រាគ្រោះថ្នាក់ដោយជំងឺទឹកនោមផ្អែមប្រភេទ២កើតឡើង

ដោយ ៖ ធីតាកោះ (កោះសន្តិភាព)
ថ្ងៃព្រហស្បត្ត៏ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:២១
ស្ត្រីអង្គុយធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃបង្កើនអត្រាគ្រោះថ្នាក់ដោយជំងឺទឹកនោមផ្អែម​
គេហទំព័របរទេស
ស្ត្រីអង្គុយធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃបង្កើនអត្រាគ្រោះថ្នាក់ដោយជំងឺទឹកនោមផ្អែម​


​ការ​ស្រាវ​ជ្រាវ​ថ្មី​បាន​បង្ហាញ​ថា​ បណ្តា​ស្ត្រី​ដែល​អង្គុយ​ធ្វើ​ការ​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​មាន​ការ​ផុយ​ស្រួយ ​ខ្លាំង​ក្នុង​ការ​កើត​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​។  ​ទោះ​ជា​ដូច្នេះ​ក្តី ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា ខ្លួន​មិន​បាន​ពិ​និត្យ​ឃើញ​មាន​ការ​ប្រ​ឈម​បែប​នេះ​ចំពោះ​បុ​រស​ដែល​បាន​ ចូល​រួម​ការ​ពិ​សោធរបស់​សា​កល​វិទ្យា​ល័យ​ University of Leicester ​ទេ​។ ពួក​គេ​ថា មូល​ហេតុ​យ៉ាង​ណា​នោះ​នៅ​មិន​ទាន់​ច្បាស់​ឡើយ តែ​ថា​ចំពោះ​ស្ត្រី​ដែល​នៅ​ស្ងៀម​មួយ​កន្លែង​គឺ​ពិត​ជា​ទទួល​ការ​បំផ្លាញ​ ដ៏មានប្រ​សិទ្ធភាព​បំ​ផុត​។

Tuesday, February 21, 2012

វត្ថុក្នុងផ្ទះបាយ ៣យ៉ាង ដែលអាចធ្វើ ឲ្យអ្នកមានជំងឺ

Tuesday, 21 February 2012 14:26 ប្រែដោយៈ ហង់ ច័ន្ទសុបញ្ញា​ (ដើមអម្ពិល)-Posted ID-030 

Photo by DAP-Newsយោងទៅតាមមជ្ឈមណ្ឌល គ្រប់គ្រងជំងឺបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ជនជាតិអាមេរិក ៧៦លាននាក់ មានជំងឺដោយសារម្ហូបអាហារ។ ជាមួយគ្នានេះដែរ អ្នកមិនអាចការពារខ្លួនអ្នក កុំឲ្យមានជំងឺបាន ១០០%នោះឡើយ ក៏ប៉ុន្តែការទទួលយកការប្រុងប្រយ័ត្ន យ៉ាងពិតប្រាកដអាចជួយកាត់បន្ថយគ្រោះថ្នាក់ របស់អ្នកបាន។ ហើយការការពារទាំងនោះ គឺជាវិធីដ៏សាមញ្ញបំផុត ដែលមានរួមទាំងការលាងដៃ មុនពេលកាន់ចំណីអាហារជាដើម។

កែប្រែ​​ជីវភាព​​​តាមរយៈ​​​ការ​ប្រកប​មុខរបរ​ចិញ្ចឹម​សត្វក្រួច

ដោយ​ ៖ ប្រុសកោះ (កោះសន្តិភាព)
ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:៣៩
ការចិញ្ចឹមសត្វក្រូច




កោះសន្តិភាព
ការចិញ្ចឹមសត្វក្រូច


រាជធានីភ្នំពេញ ៖ ​ក្រោម​ជំនួយ​​ឧបត្ថម្ភ​​ពីសហភាព​​អឺរ៉ុប​ប្រចាំ​កម្ពុជា​​​​​កញ្ញា​សាយ សុកាយ ​ដែល​ពីមុន​គឺជា​អ្នក​ដើរ​លក់​​​នំ​តាម​សាលា​រៀន ​និង​រកចំណូលបាន​​​បន្តិចបន្តួចនោះ ​បាន​ប្រែ​ក្លាយ​ជីវភាព​​របស់ខ្លួនយ៉ាង​ឆាប់រហ័ស​តាម​រយៈ​​​ប្រកប​មុខរបរ​​​ ចិញ្ចឹម​​សត្វ​ក្រួច​ជា​លក្ខណៈ​​​គ្រួសារ ។
កញ្ញា​សាយ ​សុកាយ ​​​មាន​អាយុ​២២​ឆ្នាំ រស់​នៅភូមិ​រំដួល ឃុំភ្នំ​លៀប ​​ស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ​​ហើយ​​កំពុង​ប្រកបមុខរបរ​​​​ចិញ្ចឹម​សត្វ​ក្រួច ​ជា​លក្ខណៈ​គ្រួសារ​ ខណៈ​ពេល​ដែលផលិត​ផល​របស់នាងទទួលបាន​ការគាំទ្រ​​​ពី​អតិថិជន ។

ជា​ធម្ម​តា​ចោរ​ចូល​ផ្ទះ​រមែង​លួច​ទ្រព្យ​ ប៉ុន្តែ​ចោរ​ចម្លែក​ម្នាក់​លួច​ចូល​ផ្ទះ​បំពេញ​ភារកិច្ច​ជា​អ្នក​បម្រើ​ក្នុងផ្ទះ

ដោយ ៖ ធីតាកោះ (កោះសន្តិភាព)
ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:១១
ទិដ្ឋភាព​​ចោរ​ចម្លែក​លួចគាស់​ទ្វារ​​ផ្ទះ​ដើម្បី​បំពេញ​ភារកិច្ច​ជា​អ្នក​បម្រើ​ក្នុងផ្ទះ
គេហទំព័របរទេស
ទិដ្ឋភាព​​ចោរ​ចម្លែក​លួចគាស់​ទ្វារ​​ផ្ទះ​ដើម្បី​បំពេញ​ភារកិច្ច​ជា​អ្នក​បម្រើ​ក្នុងផ្ទះ


ជាទូទៅ ​ក្រុមចោរ​​ដែលលួច​​ចូលផ្ទះ​រមែង​​លួច​​​យក​​របស់របរ​​ និង​វត្ថុមាន​តម្លៃ​​នៅក្នុងផ្ទះ ប៉ុន្តែ​​​សម្រាប់​បុរសឈ្មោះ​​​ឃីត​​​ដេវីស នៅ​រដ្ឋ​អ៊ី​ន​ឌៀ​ណា បែរជា​លួចគាស់​ទ្វារ​​​​ផ្ទះអ្នក​​​​ស្រុកចូល​ទៅ​​​​ជូត​ផ្ទះ បត់​សម្លៀកបំពាក់​​ដាក់ទូ ​​និង​ចំអិន​​ម្ហូប​​​ឱ្យម្ចាស់ផ្ទះ​។​​ស្របពេលជាមួយគ្នានេះ ខណៈ​ពេល​លោក​ស្រីម័រ​​​រ៉េ

Monday, February 20, 2012

ពាក្យសុំ អភ័យទោស របស់ ឌុច ត្រូវបាន សាលាក្តីខ្មែរ ក្រហម ផ្សព្វផ្សាយ

Monday, 20 February 2012 14:54 ដោយ៖សយ សុភា-សេង ផល្លាភ​ (ដើមអម្ពិល)
Photo by DAP-NEWS
ភ្នំពេញ៖ កម្រងពាក្យ សុំអភ័យទោស របស់ កាំង ហ្កេកអ៊ាវ ហៅឌុច អតីតមេគុកទួលស្លែង ដ៏ប្រល័យនៃរបបវាលពិឃាត ត្រូវបានសាលាក្តីខ្មែរក្រហម ធ្វើការផ្សព្វ ផ្សាយ។ ពាក្យសុំអភ័យទោសទាំងនោះ ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ដកស្រង់សម្តីរបស់ឌុចចេញពីសវនាការនាពេលកន្លងមក ហើយកម្រងពាក្យសុំអភ័យទោសនេះ ដែរត្រូវបានគេសម្រេចឲ្យបោះពុម្ភៈផ្សាយ ដើម្បីជាសំណងដល់ជនរងគ្រោះទាំងអស់ក្នុងរបបខ្មែរក្រហម។

ព្យាបាល រោគក្រពះ តាមបែបធម្មជាតិ

Monday, 20 February 2012 14:27 ប្រែដោយៈ ហង់ ច័ន្ទសុបញ្ញា (ដើមអម្ពិល)-Posted ID-030

បញ្ហាក្រពះ មិនមែនមានតែថ្នាំពេទ្យទេ ទើបអាចព្យាបាលបាន ផ្ទុយទៅវិញវីធីតាមបែបធម្មជាតិ ក៏អាចជួយឲ្យអ្នកជៀសផុត ពីជំងឺក្រពះបានដែរ។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយចំនួន ដែលអាចជួយឲ្យជាសះស្បើយពីការមានអាការឈឺក្រពះ។

Saturday, February 18, 2012

គួរ​ប្រយ័ត្ន​ជាតិ​ក្រមួន​ឬម្សៅ​ពណ៌សនៅ​ជាប់​សម្បក​ផ្លែ​ប៉ោម

ដោយ ៖ សា​ម៉​ន (កោះសន្តិភាព)
ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៥៧
គេហទំព័របរទេស
នេះ​មិន​មែន​ជា​ព័ត៌មាន​ថ្មី​សន្លាង​នោះ​ទេ ដែល​គ្រប់​ផ្លែ​ប៉ោម​ទាំង​អស់​សុទ្ធ​តែត្រូវ​បាន​គេ​លាប​​ក្រមួន ឬ​ម្សៅពណ៌​ស​នៅ​ជាប់​នឹង​សម្បក​ដើម្បី​​រក្សា​នូវ​ភាព​ស្រស់​របស់​ផ្លែ​ប៉ោម ។ ម្យ៉ា​ង​ទៀត សម្បក​ផ្លែ​ប៉ោម​ត្រូវ​បាន​អ្នក​ជំនាញ​ខាង​តម​អាហារ​ផ្តល់​យោបល់​ថា គឺ​​សម្បូរ​ទៅ​ដោយ​អាហារូបត្ថម្ភ​ច្រើន ប៉ុន្តែតើ​​លោក​អ្នក​ហ៊ាន​ពិសា​ផ្លែ​ប៉ោម​ដែល​មាន​ជាតិ​ក្រមួន​ ឬ​ម្សៅ​ពណ៌​ស​ក្រាស់​នៅ​ជាប់​នឹង​សម្បកដែល​កំពុង​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ បច្ចុប្បន្ន​​ដែរ​ឬទេ ?

Wednesday, February 8, 2012

កូន​ខ្មែរ​​ស្រាវ​ជ្រាវ​រកឃើញ​​វិធី​បង្កាត់​​​​ចង្រិត​ដូង

ដោយ​ ៖ ប្រុសកោះ (កោះសន្តិភាព)
ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:២៧ 





ខេត្តកំពង់ចាម ៖ ពេលរដូវចង្រិតចុះម្តងៗគេតែងឃើញប្រជាពលរដ្ឋរស់នៅតាមដងទន្លេ​ មេគង្គបំពាក់អំពូលម៉ែត្រពណ៌ស្វាយដាក់ចង​ មានទម្រដោយថង់កៅស៊ូធំៗព្រោងព្រាតត្រង​ចាប់យកចង្រិតសម្រាប់ធ្វើជាចំណើអាហារ​ ក្នុង​គ្រួសារ និងខ្លះទៀតបាននាំយកមកលក់​នៅតាម​ទីផ្សារនានា សូម្បីតែនៅតាមហាងធំៗក៏លក់​ដាច់​ណាស់ដែរ តែចង្រិតមានតាមរដូវ​កាល​ប៉ុណ្ណោះ  ​ទើប​​ប្រជាពលរដ្ឋ​​​ខ្លះ​រិះពិធី​​​សាស្ត្រ​​​ធ្វើ​យ៉ាង​​​ណា​ឱ្យ​​ មានចង្រិត​​លក់​ជា​ប្រចាំ ។ ជាក់ស្តែងមាន​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​ពូជធំនិងចង្រិតដូង ស្ថិត​នៅ​ភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់​ចាម កំពុងតែមមា​ញឹក​ក្នុងការភ្ញាស់ពងចង្រិតសម្រាប់​បំពេញតម្រូវការ​ របស់ប្រជាពលរដ្ឋធ្វើឲ្យជីវភាព​​​ម្ចាស់​​កសិដ្ឋាន​កាន់តែប្រសើរឡើងថែមទៀត ។

Wednesday, February 1, 2012

Wednesday, 01 February 2012 13:53 ប្រែសម្រួល៖ ហង់ ច័ន្ទសុបញ្ញា (ដើមអម្ពិល)
១. ចាប់ផ្តើមពីការជ្រើសថា អ្នកគួរសម្រកទម្ងន់ដោយការផឹកទឹកដោះគោ ជាអាហារបន្ថែម ឬសម្រកទម្ងន់ដោយទឹកដោះគោសុទ្ធសាធ ដែលវាផ្តល់ផលមិន ខុសគ្នាប៉ុន្មានឡើយ។ ប៉ុន្តែអ្នកគួរសម្រកទម្ងន់ ដោយផឹកទឹកដោះគោបន្ថែមលើអាហារសុខភាព ពីព្រោះវាមានជាតិកាឡូរីទាបល្អជាង។

ផឹកទឹកដោះគោមួយកែវក្នុងមួយថ្ងៃជួយបង្កើនថាមពលខួរក្បាល​

ដោយ ៖ ធីតាកោះ (កោះសន្តិភាព)
ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១៨:១៥
​ការពិសា​ទឹកដោះគោមួយកែវក្នុងមួយថ្ងៃជួយបង្កើនថាមពលខួរក្បាល​
គេហទំព័របរទេស
ការពិសាទឹកដោះគោមួយកែវក្នុងមួយថ្ងៃជួយបង្កើនថាមពលខួរក្បាល​


ទឹក​ដោះ​គោ​ត្រូវ​បាន​គេ​ដឹង​ជា​យូរ​មក​ហើយ​ ថា ជួយ​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ​និង​មាន​សុខ​ភាព​ល្អ​ហើយ​ផ្តល់​ជូន​រាង​កាយ​នូវ ​វីតា​មីន​និង​ប្រូ​តេអ៊ីន​។ ​​ពេល​នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​​​អះអាង​ថា ​វាអាច​ជួយ​ធ្វើ​ឱ្យ​ការ​ចង​ចាំ​របស់​យើង​បាន​ល្អ​ប្រ​សិន​​ជា​ទទួល​ទាន​​​ ទៀង​ទាត់ ​។ នេះ​គឺ​ជា​ការរក​ឃើញ​ដោយ​អ្នក

Thursday, January 26, 2012

ដោយ ៖ ធីតាកោះ (កោះសន្តិភាព)
ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១២ ម៉ោង ១៦:៥៤
​ព្យុះសុរិយៈ​​​​ដែលមានទំហំ​ធំបំផុត
                 គេហទំព័របរទេស
​        ព្យុះសុរិយៈ​​​​ដែលមានទំហំ​ធំបំផុត

              អង្គការ​​គ្រប់គ្រង​​​អវកាស​ និង​ការ​ហោះហើរ​​​​សហរដ្ឋអាមេ​រិក (NASA) ​​​ផ្សាយឱ្យដឹង​ថា ​ព្យុះសុរិយៈ​​​​ដែលមានទំហំ​ធំបំផុត​​តាំងពី​​ឆ្នាំ​២០០៥ មក ​​​កំពុង​​រំកិលខ្លួន​​ឆ្ពោះ​ទៅ​បុក​​ផែន​ដី និងវាយប្រហារ​​ស្រទាប់​បរិយា​កាស​​​ក្នុងអំឡុង​​ពេល២៤​ម៉ោង​​ខាងមុខ ។ ​​អ្នកជំនាញ​​បាន​​ព្យាករទុកថា

Thursday, December 22, 2011

ទីភ្នាក់​ងារ​អវកាស​អា​មេរិក​ Nasa រក​ឃើញ​ភព​កូន​ភ្លោះ​របស់​ផែន​ដី​

ដោយ ៖ ធីតាកោះ (កោះសន្តិភាព)
ថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ១៧:៤១
ភព​សិលា​មួយ​ដែលមាន​ទំ​ហំ​ប៉ុន​នឹង​ភព​ផែន​ដី​​ត្រូវ​ គេ​រក​ឃើញ​វិល​ជុំ​វិញ​ផ្កាយ​មួយ​សណ្ឋាន​ដូច​​ជា​ព្រះ​អា​ទិត្យ​​។ វា​ជា​លើក​ទី​១​ហើយ​ដែល​ភព​មាន​ទំ​ហំ​ប៉ុន​ផែន​ដី​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​

Monday, December 19, 2011

ក្មេង​ដែល​ឪពុកជក់​បា​រី​​ចំ​ពេលចាប់​កំណើត​ក្នុង​ផ្ទៃ​ម្តាយ​ប្រ​ឈម​​ការ​កើត​ជំ​ងឺ​ឈាម​សស៊ី​ឈា​ម​ក្រហម​១៥​%

ដោយ ៖ ធីតាកោះ (កោះសន្តិភាព)
ថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ១៧:៤៩


​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាននិយាយ​ថា ក្មេង​ដែល​មាន​ឪពុក​ជក់​បា​រី​នៅ​ចំ​ពេលចាប់​កំណើត​ក្នុង​ផ្ទៃ​ម្តាយ​ប្រ​ឈម ​នឹង​ការ​កើតជំ​​ងឺ​មហារី​ក​នៅ​វ័យ​កុ​មារ​​ដែលស្ថិត​ក្នុង​ប្រភេទ​ជំ​ងឺ​ ឈាម​សស៊ី​ឈាម​ក្រហម​ដល់​ទៅ​១៥​%​។ Acute lymphoblastic

អ្នកវិទ្យាសាស្ត្រ ធ្វើការទស្សទាយ ពីការវាយប្រហារ ជាថ្មីទៀតរបស់ ព្រះអាទិត្យ

 ប្រែសម្រួលៈ អ៊ឹត ចណ្ណា (ដើមអម្ពិល)
​​​​​ Monday, 19 December 2011 01:33


នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៨៥៩ អ្នកតារា សាស្រ្ត ផ្នែកព្រះអាទិត្យ ជនជាតិអង់គ្លេស ឈ្មោះលោក Richard Carrington ជាសាក្សីម្នាក់ដែលបាន ឃើញហេតុការណ៍ឆាបឆេះដ៏ធំសម្បើមមួយ របស់ព្រះអាទិត្យ ដែលពុំធ្លាប់ កើតមានពីមុនមក។

Monday, July 11, 2011

មី​វៀ​ត​ណា​ម​សុទ្ធតែ​ផ្ទុក​ជាតិ​គីមី​បំ​ផ្លា​ញADN

ដោយ​ ៖ សហ​ការី​ (នគរវត្ត)
ថ្ងៃទី 09-07-2011 ម៉ោង 09:05:08
Highslide JS
ភ្នំពេញ ​ ​៖ ក្នុង​រ​យៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ជន​ជាតិ​វៀ​ត​ណា​ម​ដែល​ ​និយម​បរិភោគ​មី​ភ័យ​សឹង​លស់​ព្រលឹង​ ​ដោយសារ​ព័ត៌មាន​អំពី​អាហារ​ដែល​មាន​ផ្ទុក​ជាតិ DEHPE ដែល​គេ​រក​ឃើញ​ថា​ ​មី​កញ្ចប់​ស្ទើរ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​វៀ​ត​ណា​ម​មាន​ផ្ទុក​ជាតិ​គីមី​ពណ៌​ម្យ៉ាង​ឈ្មោះ Tartrazine​ ​(E102​) ដែល​បណ្ដាល​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ​ជា​ពិសេស​វា​អាច​បំផ្លាញ ADN របស់​បុរស​ ​។​

Wednesday, June 22, 2011

ស្លឹក​តយ​ជួ​យ​បំបាត់​​ក្លិន​ឈ្ងៀម​​ប្រេង​ឆា​ដែល​ប្រើ​រួច

             ដោយ ៖ សា​ម៉​ន​ (កោះសន្តិភាព)
ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០១១ ម៉ោង ១៦:៣៨
គេហទំព័របរទេស


ស្លឹក ​តយ​ជា​គ្រឿង​​ទេស​មួយ​ប្រភេទ​មាន​គុណ​​សម្បត្តិ​​ល្អ​ប្រើ​ប្រាស់​​មាន​ពណ៌ ​​បៃតង​ផ្សំ​ជា​មួយ​អាហារ ហើយក៏មាន​គុណ​​ប្រយោជន៍​​ផ្សេងៗ​ជា​ច្រើន​ទៀត​ ដូចជា ៖ ​ដំបូង​​វា​មាន​គុណ​សម្បត្តិ​​ប្រើ​ប្រាស់​​ជា​ពណ៌​ផ្សំ​ជា​មួយ​អាហារ ដោយ​​យក​ស្លឹក​តយ​បុក​ឱ្យ​ម៉ត់​​ច្របាច់​​យក​ទឹក​​ច្រោះ​​ដាក់​ទៅ​ក្នុង​ នំផ្សេងៗនឹង​មាន​ពណ៌​ប៉ៃ​តង​ក្លិន​ក្រអូប ដូចជា​នំ​ចាក់​កាចា​ន់ និង​លត​ជា​ដើម។ ​យក​ស្លឹក​តយ​ទៅដំ​